La Liga​​អនុញ្ញាត​ឲ្យ​ក្លឹបបាល់ទាត់​​ពង្រី​ក​ការ​ហ្វឹកហាត់​​ចាប់ផ្ដើម​រ​ដូ​វ​កាល​ឡើងវិញ​

17-05-2020 8:14 pm 143
ក្លឹបបាល់ទាត់អេស្ប៉ាញកំពុងហ្វឹកហាត់

​លី​គ​បាល់ទាត់​កំពូល​របស់អេ​ស្ប៉ាញ​La Liga​បាន​ជូនដំណឹង​ដល់​ក្លឹប​បាល់ទាត់​អេ​ស្ប៉ាញ​ថា ពួកគេ​នឹង​អាច​ចាប់ផ្ដើម​បង្កើន​ការហ្វឹកហាត់​ដោយ​បែងចែក​ជា​ក្រុម ហើយ​ក្នុង​មួយក្រុម​មាន​មនុស្ស​រហូតដល់​១០​នាក់​។ ក្លឹប​បាល់ទាត់​អេ​ស្ប៉ាញ​កំពុង​ចាប់ផ្ដើម​ដំណាក់​កាល​បន្ទាប់ វិល​ទៅរក​ការប្រកួត​ឡើងវិញ​តាម​គ្រោងទុក​នៅ​ខែក្រោយ បន្ទាប់ពី​ផ្អាក​ដោយសា​រការ​រាតត្បាត​ពី​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ 

​រដ្ឋាភិបា​លអេ​ស្ប៉ាញ​បានប្រកាសនឹង​អនុញ្ញា​ត​ឲ្យ​ក្លឹប​បាល់ទាត់​អេ​ស្ប៉ាញ​ទាំងអស់​ពង្រី​កការហ្វឹកហាត់ ប៉ុន្ដែ​ត្រូវ​អនុវត្ដ​តាម​វិធានការ​សុវត្ថិភាព ការពារ​ខ្លួន និង​ត្រូវមាន​អនាម័យ​ខ្ពស់​។ បើតាម​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​បាន​អនុញ្ញាតឲ្យ​បែងចែក​ក្រុម​ហ្វឹកហាត់​មាន​មនុស្ស​ដល់​១៤​នាក់ ប៉ុន្ដែ​La Liga​កំណត់​ត្រឹម​១០​នាក់​ប៉ុណ្ណោះ​ដោយ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​ក្រោយ​ទៅ​៕

​ដោយ៖​ពេញ ផេង

 ពាក្យគន្លឹះ  កីឡាបាល់ទាត់LaLiga

ព័ត៌មានផ្សេងទៀត