កូវី​ដ​១៩​សម្លាប់​មនុស្ស​ជាង​៣០​ម៉ឺន​និង​ឆ្លង​ជាង​៤,៦​លាន​នាក់​

16-05-2020 5:17 pm 1074

​គិត​ត្រឹម​រសៀល​ថ្ងៃទី​១៦​ខែឧសភា​នេះ វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​បានសម្លាប់​មនុស្ស លើ​ពិភពលោក​ជាង​៣០​ម៉ឺន​នាក់ ឆ្លង​ជាង​៤​លាន​៦​សែន​នាក់ និង​ព្យាបាល​ជាសះស្បើយ​ជាង​១​លាន​៧​សែន​នាក់​។ នេះ​បើតាម​របាយការណ៍​ចុះផ្សាយ ដោយ​គេហៈទំព័រ​Worldometer​នៅ​រសៀល​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០២០​។

​ប្រទេស​ចំនួន​៣​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ​នៅក្នុង​ពិភពលោក រួមមាន​អាមេរិក​ឈរ​នៅ​លេខ​រៀង​ទី​១ មាន​អ្នក​ឆ្លង​ជាង​១​លាន​៤​សែន​នាក់ ស្លាប់​ជាង​៨៨,០០០​នាក់ និង​ព្យាបាល​ជាសះស្បើយ​ជាង​៣២​ម៉ឺន​នាក់​។ អេ​ស្ប៉ាញ​លេខ​២ មាន​អ្នក​ឆ្លង​ជាង​២៧​ម៉ឺន​នាក់ ស្លាប់​ជាង​២៧,០០០​នាក់​និង​ព្យាបាល​ជាសះស្បើយ​ជាង​១៨​ម៉ឺន​នាក់​។ រុស្ស៊ី​លេខ​៣ មាន​អ្នក​ឆ្លង​ជាង​២៧​ម៉ឺន​នាក់ ស្លាប់​ជាង​២,៥០០​នាក់ និង​ព្យាបាល​ជាង​សះស្បើយ​ជាង​៦៣,០០០​នាក់​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  វីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត