ផ្លែ​ប៉ោម​ជំនាញ​ខាង​ប្រយុទ្ធប្រឆាំង​ភាព​ចាស់​

15-05-2020 6:38 pm 146

​ស្បែក​មុខ​ចាស់​ជ្រីវជ្រួញ អាច​កើតឡើង​ទៅតាម​វ័យ កើតឡើង​ដោយសារតែ​ការប្រើប្រាស់​ផលិតផល​ខុស ឬ​កើតឡើង​ដោយសារតែ​ស្ត្រេ​ស​ខ្លាំងពេក​ជាដើម​។ បច្ចុប្បន្ន​មាន​ផលិតផល​ថែរក្សា​សម្រស់​យ៉ាង​សម្បូរបែប ដាក់លក់​លើ​ទីផ្សារ​។ ប៉ុន្តែ​វិធី​ធម្មជាតិ ក៏​ជា​ជម្រើស​ល្អ និង​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​នៅក្នុង​ការប្រើ​ប្រាស់​ដែរ​។ អ្នក​អាចបង្កើត​ក្រែម​ថែរក្សា​សម្រស់ តាម​វិធី​ងាយៗ​ដោយ​ខ្លួនឯង​នៅផ្ទះ​។​

អ្នក​គ្រាន់តែ​យក​ផ្លែ​ប៉ោម​មួយ​ផ្លែ​ស្ងោរ​ក្នុង​ទឹក​ដាំ​ពុះ រួច​ទុកឲ្យ​ត្រជាក់ បន្ទាប់មក​យក​គ្រាប់​នៅក្នុង​ផ្លែ​ប៉ោម​នោះ​ចេញ ហើយ​បំបែក​សាច់​ផ្លែ​ប៉ោម​ឲ្យ​ម៉ដ្ឋ​។ បន្ទាប់មក បន្ថែម​ម្សៅ​ទឹកដោះគោ​មួយ​ស្លាបព្រា​និង​ទឹកឃ្មុំ​មួយ​ស្លាបព្រា ចូលក្នុង​ល្បាយ​ផ្លែ​ប៉ោម​នោះ និង​ច្របល់​បញ្ចូល​គ្នា​ឲ្យ​សព្វ រួច​យកមក​លាប​លើ​ផ្ទៃមុខ រក្សាទុក​១៥​នាទី​ចាំ​លាងជម្រះ​ចេញ​។​

​ប្រើប្រាស់​កញ្ចប់​ផ្ទៃមុខ​នេះ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​វា​។ ផ្លែ​ប៉ោម​សម្បូរ​វីតាមីន​ដែល​ជួយ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ស្នាម​ជ្រីវជ្រួញ ហើយនឹង​ផ្តល់ឲ្យ​អ្នក​នូវមុខ​គ្មាន​ស្នាម​ជ្រួ​ញ​។ យ៉ាងណា កុំ​បណ្តោយឲ្យ​ស្នាម​ជ្រួ​ញ​លេចឡើង​ទាន់ ព្រោះ​ពិបាក​ក្នុងការ​កម្ចាត់​ពួកវា​ណាស់​។ ហេតុនេះ អ្នក​អាច​ការពារ​ស្បែក​របស់​អ្នក​ឲ្យបាន​មុន ស្នាម​ជ្រួញ​កើតឡើង​៕

ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត