IOC​ត្រៀម​​៨០០​លាន​​ដុល្លារ​​សម្រាប់​ព្រឹត្ដិការណ៍​​អូឡាំពិ​ក​​​ដែល​លើក​ទៅ​ឆ្នាំក្រោយ​

15-05-2020 5:06 pm 163
​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្ដរជាតិ​លោក​Thomas Bach

​គណៈកម្មាធិការ​អូឡាំពិក​អន្ដរជាតិ​រំពឹង​នឹង​ចំណាយ​ថវិកា​រហូតដល់​៨០០​លាន​ដុល្លារ​អាមេរិក ជា​ផ្នែក​មួយ​សម្រាប់​ការរៀបចំ​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ដែល​ត្រូវ​ពន្យារពេល​ទៅធ្វើ​នៅ​ឆ្នាំ​២០២១​វិញ​។ កាលពី​ខែមីនា​គណៈកម្មាធិការ​រួម​នឹង​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ពន្យារពេល ដោយសារតែ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ ដែល​តាម​គ្រោងទុក​ព្រឹត្ដិការណ៍​នេះ​ត្រូវធ្វើឡើង​នៅ​ដើម​ខែកក្កដា​ឆ្នាំ​នេះហើយ​។ 

​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្ដរជាតិ​លោក​Thomas Bach បាន​និយាយ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ក្នុងចំណោម​កញ្ចប់​៨០០​លាន​នោះ​៦៥០​លាន​សម្រាប់​ការរៀបចំ​ព្រឹត្ដិការណ៍​នេះនៅ​ឆ្នាំក្រោយ និង​១៥០​លាន​ដុល្លារ​ទៀត​សម្រាប់​គាំទ្រ​ដល់​សហព័ន្ធ​អន្ដរជាតិ​និង​គណៈកម្មាធិការ​អូឡាំពិក​ជាតិ​៕

ដោយ៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត