លោក​មាស នី ​បារម្ភ​ថា​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​អ្នក​ជួប​វិបត្តិកូ​វីដ​ ប្រើ​ក្នុង​ចេតនា​​នយោបាយ​​

15-05-2020 4:22 pm 709
លោកមាស នី អ្នកតាមដានកិច្ចការសង្គម

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​ហ៊ុន សែន បានសម្រេច​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​គ្រួសារ​ទាំងឡាយណា ដែល​ក្រីក្រ​ឬ​ជួប​ការលំបាក ក្នុងអំឡុង​វិបត្តិ​ជំងឺ​កូវី​ដ​១៩​។ ការសម្រេច​ដូច្នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៥ ឧសភា ឆ្នាំ​២០២០ នេះ​។ លោក​ហ៊ុន សែន បង្គាប់​ឱ្យ​លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ប្រកាស​ចេញ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង អំពី​កិច្ច​អន្តរាគមន៍​នេះ ដោយ​ផ្តោតទៅលើ​ប្រជាជន​ក្រីក្រ ជួប​ការលំបាក ក្នុងអំឡុង​វិបត្តិ​ជំងឺ​កូវី​ដ​១៩​។​

​ចំណាត់ការ​នេះ បានទទួល​ការ​សាទរ​ពីំ​ជ្ឈដ្ឋាន​អ្នកតាមដាន​សង្គមផ​ង​ដែរ​។ តែ​យ៉ាងណា លោក​មាស នី មើលឃើញថា ចំណាត់ការ​រដ្ឋាភិបាល​ពេលនេះ ហាក់​យឺត​ការ​បន្តិច​ហើយ​។ ម្យ៉ាងវិញទៀត អ្នកតាមដាន​កិច្ចការ​សង្គម​រូបនេះ ក៏មាន​ការបារម្ភ​ខ្លាច​ថា រដ្ឋាភិបាល​ប្រើប្រាស់​វិធានការ​នេះ ក្នុង​ចេតនា​នយោបាយ .....

​ជា​បន្ត​សូម​ស្តាប់​ការលើក​ឡើង​ពី​លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត