ផ្លែឈើ​ពីរ​មុខ​ដែល​ជួយ​ជម្រុះ​ជាតិពុល​ចេញពី​រាងកាយ

14-05-2020 6:28 pm 264

​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ អ្នក​គេច​មិន​ផុតពី​ការ​ស្រូបយក​ជាតិពុល ចូលក្នុង​រាងកាយ​ដោយ​មិន​ដឹងខ្លួន​នោះទេ​។ ជាតិពុល​មួយចំនួន​បានចេញ​តាមរយៈ​ញើស ទឹកនោម​ជាដើម ប៉ុន្តែ​ពេលខ្លះ​រាងកាយ​អ្នកត្រូវការ​ជំនួយ​បន្ថែម ដើម្បី​ជួយ​លាង​សម្អាត​ជាតិពុល​ដែល​នៅ​សេសសល់​ក្នុង​រាងកាយ​។ ផ្លែឈើរ​ធម្មជាតិ ដូចជា​ល្ហុង​និង​ផ្លែ​ម្នាស់​ស័ក្តិសម​នៅក្នុង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។​

​ផ្លែ​ល្ហុង​និង​ផ្លែ​ម្នា​ស់ មាន​លក្ខណៈពិសេស ជួយ​លាង​ជាតិពុល​ក្នុង​រាងកាយ​។ នៅ​ក្នុងនោះ ល្ហុង​មាន​អង់​ហ្ស៊ី​ម ប៉ា​ប៉េន ដែលមាន​លក្ខណៈ​ស្រដៀង​និង​ទឹក​រំលាយ​ក្នុង​ក្រពះ ជួយ​ធ្វើឲ្យ​វត្ថុ​កខ្វក់​ខូច ដែលជា​ប្រូតេអ៊ីន បំបែក​ខ្លួន​បាន​ឆាប់រហ័ស​។ ក្រៅពីនេះ ល្ហុង មាន​ជាតិ​កាក​សរសៃ​ខ្ពស់ ធ្វើឲ្យ​ប្រព័ន្ធ​បញ្ចេញចោល​ធ្វើ​ការបាន​ល្អ ពោះវៀន​ក៏​ស្អាត ។ 

​ចំណែក​ផ្លែ​ម្នា​ស់ មាន​អង់​ហ្ស៊ី​ម​ប្រូ​មេ​លីន ជួយ​ឲ្យ​ការធ្វើកា​ររបស់​អាស៊ីដ អ៊ីដ្រូក្លរិក​ក្នុង​ក្រពះ បានល្អ​ប្រសើរឡើង និង​ធ្វើឲ្យ​វត្ថុ​កខ្វក់​ខូច ដែលជា​ប្រូតេអ៊ីន បំបែក​ខ្លួន​បាន​ឆាប់​ឡើង ដើម្បីឲ្យ​រាងកាយ​អាច​កម្ចាត់​ចោលបាន​។ ក្រៅពីនេះ ម្នាស់​ជា​ថ្នាំ​ព្យាបាល​អាការ​រលាក​ក្នុង​ផ្លូវ​អាហារ ជួយ​ជួសជុល​ផ្នែក​ផ្សេងៗ ដែល​សឹក​រិច​រិល ជួយ​ដល់​ការធ្វើការ​របស់​ក្រពេញ​អែន​ដូ​គ្រីន និង​កម្ចាត់​ទឹក​កំបោរ​បាន​៕ ប្រភព​៖ antkh

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត