២៤​ម៉ោង​រុស្ស៊ី​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូវី​ដ​១៩​ជិត​១​ម៉ឺន​នាក់​

14-05-2020 5:25 pm 1216

នៅក្នុង​រយៈពេល​ត្រឹមតែ​២៤​ម៉ោង រុស្ស៊ី​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ រហូតដល់​ទៅ​៩,៩៧៤​នាក់ ដែល​ធ្វើឲ្យ​ករណី​ឆ្លង​សរុប កើនឡើង​ដល់​២៥២,២៤៥​នាក់​។ មជ្ឍមណ្ឌល​ឆ្លើយតប​នឹង​មេរោគ​ឆ្លង​នៃ​ប្រទេស​រុស្ស៊ី និយាយថា​មនុស្ស​ចំនួន ៩៣ នាក់ បាន​ស្លាប់​នៅក្នុង​រយៈពេល​២៤​ម៉ោង​ដូចគ្នា ដែល​ទាញ​ឲ្យ​ករណី​ស្លាប់​សរុប​កើន​ដល់​២,៣០៥​នាក់​។ នេះ​បើ​យោងទៅតាម​គេហៈទំព័រ​Worldometer នៅ​រសៀល​ថ្ងៃទី​១៤​ខែឧសភា​នេះ​។​

​រុស្ស៊ី​ដែល​វីរុស​កូរ៉ូ​ណាបាន​រាតត្បាត​ទៅដល់​ក្រោយប្រទេស​មួយចំនួន បាន​ឡើង​មកឈរ​នៅ​លំដាប់​ទី​៣​ជាប់​ជា​ប្រទេស ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ ប្រទេស​ដែល​ឈរ​នៅ​លំដាប់​ទី​១​គឺ​នៅតែ​ជា​អាមេរិក​ដដែល ដោយ​ករណី​ស្លាប់​កើន​ដល់​ជាង​៨៥,០០០​នាក់ ឆ្លង​ជាង​១​លាន​៤​សែន​នាក់ និង​ព្យាបាល​ជាសះស្បើយ​ជាង ៣១​ម៉ឺន​នាក់​។ ទី​២​គឺ​ប្រទេស​អេ​ស្ប៉ាញ​ដែលមានក​រណីស្លាប់​កើន​ដល់​ជាង​២៧,០០០​នាក់ ឆ្លង​ជាង​២៧​ម៉ឺន​នាក់ និង​ព្យាបាល​ជាសះស្បើយ​ជាង​១៨​ម៉ឺន​នាក់​។ ដោយឡែក បើ​និយាយ​ពី​ករណី​ឆ្លង​សរុប​នៅក្នុង​ពិភពលោក​វិញ បាន​កើនឡើ​ដល់​ជាង​៤​លាន​៤​សែន​នាក់ ស្លាប់​ជាង​២៩​ម៉ឺន​នាក់ និង​ព្យាបាល​ជាសះស្បើយ​ជាង​១​លាន​៦​សែន​នាក់​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  វីរុសកូរ៉ូណារុស្ស៊ី

ព័ត៌មានផ្សេងទៀត