សង្គមស៊ីវិល អំពាវនាវឲ្យធ្វើវិសោធនកម្ម ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន

14-05-2020 3:05 pm 457

ច្បាប់ស្ដីពី”ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន”ដែលទើបដាក់ឲ្យប្រើប្រាស់ជាផ្លូវការបានត្រឹមតែកន្លះខែនោះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិល សមាគម សហគមន៍ និងសហជីពចំនួន៦៦ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយបានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្ម ដើម្បីការពារសិទ្ធិមនុស្ស។ ក្រៅពីអំពាវនាវឲ្យមានការធ្វើវិសោធនកម្មច្បាប់នេះហើយ ក្រុមអង្គការសង្គមស៊ីវិល សមាគម សហគមន៍ និងសហជីពទាំងនោះ ក៏បានស្នើឲ្យមានការពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធផងដែរ។

យ៉ាងណាក៏ដោយ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ យល់ថា ការអំពាវនាវឲ្យធ្វើវិសោធនកម្មច្បាប់ស្ដីពី”ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន”នេះ គឺដោយសារតែមិនបានយល់អំពីខ្លឹមសារ និងគោលបំណងពិតប្រាកដ នៃការបង្កើតច្បាប់នេះឡើង។ ដូច្នេះក្រសួងយុត្តិធម៌មិនអាចពិចារណា ក្នុងការធ្វើវិសោធនកម្មច្បាប់នេះបានឡើយ។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍ របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត