អាហារដែលជួយឲ្យ​លំពែងមានសុខភាពល្អ

13-05-2020 7:13 pm 192

​លំពែង គឺជា​ផ្នែក​នៃ​សរីរាង្គ​ដ៏​សំខាន់​មួយ របស់​ប្រព័ន្ធ​រំលាយ​អាហារ​។ វា​មិន​ត្រឹមតែ​គ្រប់គ្រង​និង​បន្សាប​អាហារ​មាន​ជាតិ​អាស៊ីត ដែល​ទទួលបាន​ដោយ​ក្រពះ​ប៉ុណ្ណោះ​ទេ អង់ស៊ីម​ដែល​បញ្ចេញ​ដោយ​លំពែង ក៏​ជួយ​ក្នុង​ការរំលាយ​កាបូ​អ៊ី​ដ្រាត ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ផងដែរ​។ 

​ចំពោះ​អ្នក​ដែលមាន​លំពែង​មិនល្អ​ឬ​ជំងឺ​រលាក​លំពែង គួរ​ទទួល​ជាតិ​កា​ឡូរី ៣០​ទៅ​៤០​ភាគរយ​ពី​ជាតិ​ខ្លាញ់​និង​ពី​ប្រភព​ធម្ម​ពី​ជាតិ​។ ក្រៅពីនោះ​អ្នក​គួរតែ​ចៀសវាង​ការសេព​គ្រឿង​ស្រវឹង អាហារ​ប្រភេទ​កែច្នៃ និង​កាបូ​អ៊ី​ដ្រាត​ដែល​ត្រូវបាន​ចម្រាញ់ ព្រោះ​កាបូ​អ៊ី​ដ្រាត​មាន​ប្រសិទ្ធភាព​ប្រឆាំង ការបញ្ចេញ​អាំង​ស៊ុយ​លីន​ដោយ​លំពែង​។ ម្យ៉ាងវិញទៀត ការ​ទទួលទាន​ទឹក​ឲ្យបាន​ច្រើន គឺជា​គន្លឹះ​ក្នុង​ការការពារ ជំងឺ​ដែល​ទាក់ទង​នឹង​លំពែង ដូចជា​ជំងឺ​រលាក​លំពែង​ជាដើម​។​

​ដើម្បី​ថែរក្សា​លំពែង​ឲ្យមាន​សុខភាព​ល្អ អ្នក​គួរ​ទទួលទាន​អាហារ​ដែល​លំពែង​ត្រូវការ​នៅ​ក្នុងនោះ​មានដូចជា រ​មៀត ខ្ទឹម​ស ប្រូ​ខូលីឬ​ផ្កា​ខាត់ណា​ខៀវ ទំពាំងបាយជូរ​ក្រហម​និង​ដំឡូង​ផ្អែម​។ កាលណា លំពែង​មាន​សុខភាព​ល្អ ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ការ​ស្រូបយក​ជាតិ​ស្ករ និង​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ ធ្វើឲ្យ​អ្នក​ជៀសផុត​ពី​បញ្ហា​សុខភាព​គួរឲ្យ​ព្រួយបារម្ភ​ផ្សេងៗ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  សុខភាព​ លំពែង

ព័ត៌មានផ្សេងទៀត