ស្ដ្រី​វ័យ​១១៣​ឆ្នាំ​​បាន​ជាសះស្បើយ​​ពី​កូវី​ដ​-១៩

13-05-2020 2:13 pm 198
លោកយាយMaria Branyas

​វេជ្ជបណ្ឌិត​ជំនាញ​បានចេញ​ការព្រមាន​ថា វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​មនុស្ស​វ័យ​ចំណាស់​ចាប់ពី​៦០​ឆ្នាំ​ឡើង គឺ​ឆ្លង​ហើយ​មាន​ភាគរយ​ស្លាប់​ច្រើនជាង​មនុស្ស​វ័យក្មេង​។ អ្នកជំនាញ​ក៏​ណែនាំ​ឲ្យ​មនុស្ស​វ័យ​ចំណាស់​ថែទាំ​សុខភាព​ឲ្យបាន​ល្អប្រសើ​រ​។ ប៉ុន្ដែ​មានរឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ហើយក៏​អាច​និយាយបានថា​ជា​រឿង​ល្អ​ផងដែរ នោះ​គឺ​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​រស់នៅ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ បាន​ជាសះស្បើយ​ឡើងវិញ​ក្រោយ​ឆ្លងកូវី​ដ​-១៩​។ 

​អ្វីដែល​គេ​ភ្ញាក់ផ្អើល​ខ្លាំង​គឺ​ស្ដ្រី​វ័យ​ចំណាស់​ឈ្មោះ​Maria Branyas មាន​អាយុ​រហូតដល់​ទៅ​១១៣​ឆ្នាំ​ដែល​គេ​ជឿជាក់ថា​ជា​ស្ដ្រីមាន​វ័យចាស់​ជាងគេ​រស់នៅ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។ លោកយាយ​បាន​ឆ្លង​វីរុស​កូវី​ដ​-១៩​បន្ទាប់ពីអេ​ស្ប៉ាញ​ប្រកាសបិទ​ប្រទេសកាល​ពី​ខែ​មីនា​។ ប៉ុន្ដែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ដាក់​នៅ​ដាច់ដោយឡែក លោកយាយ​ក៏បាន​ជាសះស្បើយ​ឡើងវិញ ហើយ​កាល​ឆ្លង​នោះ​លោកយាយ​មាន​អា​ការៈកម្រិត​មធ្យម​ប៉ុណ្ណោះ​មិន​ធ្ងន់ធ្ងរ​ទេ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត