កូវី​ដ​-១៩៖​​ចិន​ផ្ទុះឡើង​​៧​ករណី​ថ្មី​​ខណៈ​មួយ​ថ្ងៃមុន​​មាន​តែ​មួយ​ករណី​

13-05-2020 9:02 am 148
ចិន​កំពុងបារម្ភពីករណី​ឆ្លងជារលកទីពីរ

​ប្រទេស​ចិន​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​វីរុស​កូវី​ដ​-១៩​ចំនួន​៧​ករណី​កាលពី​ថ្ងៃទី​១២​ឧសភា កើន​លើស​កាលពី​ថ្ងៃទី​១១​ឧសភា​ដែលមាន​តែមួយ​ករណី​ប៉ុណ្ណោះ​។ ក្នុងចំណោម​៧​ករណី​ថ្មី​មាន​៦​ករណី​នៅក្នុង​ខេត្ដ​ជី​លីន ហើយ​មួយ​ករណី​ទៀត​ជា​ករណី​នាំចូល​ក្នុង​ទីក្រុង​សៀង​ហៃ​។ នេះ​បើតាម​ការបញ្ជាក់​ពី​គណៈកម្មាធិកា​សុខភាព​ជាតិចិន​។ 

​គួរ​បញ្ជាក់ថា​គិត​ត្រឹម​ពេលនេះ​ប្រទេស​ចិន​មាន​ករណី​ឆ្លងកូវី​ដ​-១៩​សរុប​ចំនួន​ជិត​៨៣,០០០​នាក់ ស្លាប់​ជាង​៤,៦០០​នាក់ បាន​ជាសះស្បើយ​ជាង​៧៨,០០០​នាក់ និង​កំពុង​សម្រាក​ព្យាបាល​សល់​១០៤​នាក់​។ ចិន​គឺជា​ប្រទេស​ដែល​ផ្ទុះ​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​មុនគេ គឺ​ចាប់​ផ្ដើមឡើង​នៅក្នុង​ទីក្រុង​វូ​ហាន​ខេត្ដ​ហួ​ប៉ី​។ ក្រោយមក​វីរុស​នេះ​បាន​ឆ្លង​រាតត្បាត​ទូទាំង​ពិភពលោក ហើយ​ពេលនេះ​កំពុងមាន​ការបារម្ភ​ពី​ការឆ្លង​ដែលជា​រលក​ទី​ពីរ​៕

​ដោយ៖​ពេញ ផេង

 ពាក្យគន្លឹះ  ចិនកូវីដ១៩

ព័ត៌មានផ្សេងទៀត