ឆ្នាំ​២០២០​នេះ​​ភ្ញៀវទេសចរ​មកលេង​​នៅ​ថៃ​​អាច​ធ្លាក់ចុះ​​៦៥%​​ដោយសារ​កូ​វីដ​-១៩

12-05-2020 6:37 pm 674

​ចំនួន​ភ្ញៀវទេសចរ​មកកម្សាន្ដ​នៅក្នុង​ប្រទេស​ថៃ អាច​នឹង​ធ្លាក់ចុះ​ប្រមាណ​ពី​១៤​ទៅ​២៥.៨​លាន​នាក់ ដែល​ស្មើនឹង​ប្រមាណ​៦៥​ភាគរយ​ក្នុង​ឆ្នាំ​២០២០​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ទេសចរ​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ ករណីនេះ​នឹង​ធ្វើឲ្យ​ចំនួន​ភ្ញៀវទេសចរ​ធ្លាក់ចុះ​ទាប​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​១៤​ឆ្នាំ ខណៈពេលដែល​វីរុស​កូវី​ដ​-១៩​កំពុង​វាយលុក​លើ​គោលដៅ​ធ្វើដំណើរ​ជា​សកល​រួមទាំង​ប្រទេស​ថៃ​ផង​។ អាជ្ញាធរ​ទេសចរ​ថៃ​បាន​ព្យាករណ៍​ថា​នឹងមាន​អ្នកទេសចរ​បរទេស​ចន្លោះ​ពី​១៤-១៦​លាន​នាក់​ប៉ុណ្ណោះ ធ្វើដំណើរ​មក​កម្សាន្ដ​នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំនេះ គឺ​ធ្លាក់ចុះ​ទាប​ជាង​ការព្យាករណ៍​កាលពី​ខែមីនា​ដែល​រំពឹងថា​មាន​រហូតដល់​ជិត​៣៤​លាន​នាក់​។ កាលពី​ឆ្នាំទៅ​មិញ​ភ្ញៀវទេសចរ​បរទេស​មក​កម្សាន្ដ​នៅ​ប្រទេស​ថៃ​មាន​រហូតដល់​៣៩.៨​លាន​នាក់​៕

ដោយ៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត