គណបក្សខ្មែរស្រលាញ់ជាតិ កំពុងមមារញឹករៀបចំក្រុមការងារ និងស្លាកគណបក្សនៅតាមបណ្ដាខេត្ត

12-05-2020 3:46 pm 746

ប្រមាណជាជាង១ខែ ក្រោយពីត្រូវបានទទួលស្គាល់ ការចុះបញ្ជីគណបក្សនយោបាយរួចរាល់ នៅក្រសួងមហាផ្ទៃមក ថ្នាក់ដឹកនាំបណ្ដោះអាសន្ន នៃគណបក្សខ្មែរស្រលាញ់ជាតិ បាននឹងកំពុងមមារញឹករៀបចំក្រុមការងារគណបក្ស និងស្លាកគណបក្សនៅតាមបណ្ដាខេត្តនានា។ បើតាមលោកខឺយ ស៊ីនឿន អនុប្រធានគណបក្សបណ្តោះអាសន្ន នៃគណបក្សខ្មែរស្រលាញ់ជាតិ ចាប់តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ មកដល់ពេលនេះគណ បក្សខ្មែរស្រលាញ់ជាតិ បានលើកស្លាកគណបក្សនៅតាមបណ្ដាខេត្តចំនួន៥រួចហើយ នឹងបន្តលើកស្លាកគណបក្សគ្រប់ចំនួន២៥រាជធានី-ខេត្ត ឲ្យបានមុនពេលការបោះឆ្នោតឈានចូលមកដល់។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍របស់លោកឃួន សុភ័ក្រនៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖ 

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត