ការរវល់ជាប់ដៃធ្វើការងារ បានធ្វើឲ្យមនុស្សមួយចំនួន លែងខ្វល់ខ្វាយនៅក្នុងការចូលទៅបន្ទោរបង់ឲ្យបានទាន់ពេលវេលា ដោយចេះតែបន្លាយពេលរហូតទប់លែងជាប់ ទើបសម្រេចចិត្តទៅបន្ទប់ទឹក។ មនុស្សមួយចំនួនមិនដឹងនោះទេថា ការធ្វើបែបនេះប៉ះពាល់ដល់សុខភាព។
នៅពេលដែលអ្នកទប់មិនចូលបន្ទប់ទឹកយូរ តម្រងនោម ប្រព័ន្ធទឹកនោម និងពោះវៀនជាអ្នករងគ្រោះ។ កាលពីខែមិថុនាឆ្នាំ២០១៨ អ្នកវីវក់នឹងហ្គេមវ័យក្មេងម្នាក់ មកពីចក្រភពអង់គ្លេសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីគាត់ចំណាយពេល៨ម៉ោងលេងហ្គេម ដោយមិនបានផ្អាកចូលបន្ទប់ទឹកដើម្បី បន្ទោរបង់។ ជាលទ្ធផល ពោះវៀននិងប្លោកនោមរបស់គាត់បានហើម។ វេជ្ជបណ្ឌិត បានគិតថា គាត់ប្រហែលជាមានដុំមហារីកមួយផងដែរ។ គ្រប់វេជ្ជបណ្ឌិតទាំងអស់ បានយល់ស្របព្រមគ្នាថា អ្នកមិនគួរទប់មិនចូលបន្ទប់ទឹកនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព លើសពីអ្វីដែលអ្នកគិត៕ ដោយ៖អ៊ុន សុខឡា