អាហារ​សម្រាប់​អ្នក​ទឹកនោម​ផ្អែម លើសឈាម​និង​ទល់​លាមក​

10-05-2020 6:08 pm 307

​អាហារ​មាន​សារសំខាន់​ណាស់ ដើម្បី​ផ្តល់​ថាមពល​ដល់​រាងកាយ​។ ប៉ុន្តែ​ទន្ទឹមនឹងនោះ អ្នក​គួរ​ប្រុងប្រយ័ត្ន និង​ចេះ​ជ្រើសរើស​អាហារ ដែលមាន​សុខភាព​ល្អ ទើប​ទទួលបាន​គុណសម្បត្តិ​ពី​វា​។ ពិសេស​ជាងនេះទៅទៀត អ្នក​ដែលមាន​បញ្ហា​សុខភាព កាន់តែ​ប្រយ័ត្នប្រយែង​នៅក្នុង​ការជ្រើសរើស​អាហា​រ​មក​ទទួលទាន​។ នៅក្នុង​នោះ​ប្រសិនបើ​អ្នក​៖

ទល់​លាមក ៖ គួរ​ទទួលទាន​អាហារ ដែលមាន​កាក​សរសៃ​ច្រើន ឬ​បន្លែ ដែលជា​អាហារ​ជួយ​រំលាយ ដូចជា ត្រួយ​អង្កាញ់ ល្ហុង​ទុំ ខ្ញី ផ្កា​អង្គាដី សម្ល​កកូរ ញាំ​ត្រប់ពុតលំញង ជាដើម​។​

​ទឹកនោម​ផ្អែម ៖ គួរ​កាត់បន្ថយ​អាហារ​ដែលមាន​ជាតិ​ផ្អែម ខ្លាញ់ ប្រៃ​ខ្លាំង ព្រមទាំង​ផ្លែឈើ​ដែលមាន​ជាតិ​ស្ករ​ច្រើន មាន​កាក​សរសៃ​ច្រើន ដើម្បី​ជួយ​ដល់​ការ​បន្ទោ​របង់ និង​ស្រូប​យកជាតិ​ខ្លាញ់ ចេញពី​រាងកាយ ចៀសវាង​ទទួលទាន​គ្រឿងក្នុង​សត្វ និង​អាហារ​ដែលមាន​កូលេ​ស្តេ​រ៉ូ​ស ដូចជា ស្បែក​សត្វ បង្គា​រ ខ្យង ក្តាម ជាដើម ប៉ុន្តែ​គួរ​ទទួលទាន​បាយ​អង្ករសម្រូប ផ្លែ​ស្រកានាគ សម្ល​ម្ជូរ ដែលមាន​បន្លែ​ច្រើន​និង​ឆា​ត្រកួន​។​

​លើសឈាម ៖ មិនគួរ​ទទួលទាន ចំណីអាហារ​ដែលមាន​ជាតិ​ខ្លាញ់ ផ្អែម ប្រៃ​ឬ​អាហារ​ដែលមាន​លាយ ខ្ទិះ​ឡើយ​។ ផ្ទុយទៅវិញ គួរ​ទទួលទាន​អាហារ​ដែល​សម្បូរ កាក​សរសៃ​ច្រើន ដូចជា ត្រប់​ពុតលំញង ម្រះ ស្តៅ កញ្ឆែត ស្អំ ត្រយូងចេក ស្លឹក​ត្រចៀកក្រាញ់ ស ដោយ​ទទួលទាន​ក្នុង​មួយថ្ងៃៗ ឲ្យបាន​ប្រហែល ២០០​ក្រាម ហើយ​បន្ថែម​ខ្ទឹម​ស ក្នុង​អាហារ​នោះ ឲ្យ​ច្រើន​ជាងធម្មតា​ផង​៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត