ហេតុអ្វី​កម្ពុជា ត្រូវ​EU ដាក់​ក្នុង​បញ្ជីខ្មៅ​នៃ​ការតាមដាន​ការ​លាងលុយកខ្វក់​?

10-05-2020 3:53 pm 5402

​គណៈកម្មការ​អឺរ៉ុប ថ្មីៗ​នេះ បានស្នើ​ដាក់​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ជាច្រើន​ទៀត ទៅក្នុង​«​បញ្ជី​ខ្មៅ​»​នៃ​បណ្ដា​ប្រទេស​ដែល​ត្រូវ​បង្កើន​ការត្រួតពិនិត្យ​ពី​សកម្មភាព​នៃ​ការ​លាងលុយកខ្វក់​។ ដូចគ្នានេះដែរ កាលពី​ឆ្នាំ​២០១៩ ឆ្នាំមុន កម្ពុជា ក៏ត្រូវ​បានដាក់​ត្រឹមតែ​ក្នុង​«​បញ្ជី​ពណ៌​ប្រផេះ​» តែប៉ុណ្ណោះ ដែល​ជាប់​សង្ស័យ​នឹង​ការ​លាងលុយកខ្វក់ និង​ការផ្ដល់​លុយ​គាំទ្រ​ដល់​ចលនា​ភេរវកម្ម​។​

​វិទ្យវា​យោបាន​ទាក់សុំ​ការបំភ្លឺ ពី​លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស លើ​បញ្ហា​នេះដែរ ប៉ុន្តែ​អត់​មាន​អ្នក​ទទួល​ទូរ​សព្ទ ខណៈ​លោក​ផៃ ស៊ី​ផាន មិនអាច​ទាក់ទង​បានទេ នៅ​រសៀល​ថ្ងៃទី​១០ ឧសភា​នេះ​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក​សុខ ឥសាន បាន​លើកឡើងថា គណៈកម្មការ​អឺរ៉ុប មិនបាន​មើល​សភាព​ការពិត​គ្រប់​ជ្រុងជ្រោយ​មកលើ​កម្ពុជា​នោះទេ​។ លោក​សុខ ឥសាន លើក​ជា​សំណួ​រថា ហេតុអ្វី​ក៏​គណៈកម្មការ​អឺរ៉ុប តាម​ព្យាបាទ​កម្ពុជា ដូច្នេះ​? តែ​យ៉ាងណា លោក​ថា មិនមាន​ប៉ះពាល់​អ្វី​ដល់​កិត្តិយស កម្ពុជា​ទេ ពីព្រោះ​កម្ពុជា ស្អាតស្អំ មិនបាន​ធ្វើ​អ្វី​ខុស​ឡើយ .....

​ប៉ុន្តែ​អ្នកតាមដាន​សង្គម លោក​មាស នី យល់ថា នេះ​អាចជា​គ្រោះថ្នាក់​សម្រាប់​កម្ពុជា ប្រសិនបើ​មិនមាន​ការប្រុងប្រយ័ត្ន​ទេនោះ​។​

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​សុខ ឥសាន និង​លោក​មាស នី ជុំវិញ​បញ្ហា​នេះ តាមរយៈ​កិច្ច​សម្ភាស​តាម​ទូរ​សព្ទ ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖ ​

ព័ត៌មានផ្សេងទៀត