ទីប្រឹក្សា​ជាន់ខ្ពស់​​អនុ​ប្រធានាធិបតី​​អាមេរិក​​ឆ្លងកូវី​ដ​-១៩

09-05-2020 11:49 am 608
​អ្នកស្រី​ខា​ទី មីល័រ​(Katie Miller)​​លេខាធិការ​ផ្នែក​សារព័ត៌មានរបស់អនុប្រធានាធិបតីអាមេរិក

​ទីប្រឹក្សា​ជាន់ខ្ពស់​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ម៉ៃ ផេន គឺ​អ្នកស្រី​ខា​ទី មីល័រ​(Katie Miller)​ដែលជា​លេខាធិការ​ផ្នែក​សារព័ត៌មាន ត្រូវបាន​ធ្វើតេស្ដ​វិជ្ជមាន​វីរុស​កូវី​ដ​-១៩​កាលពី​ថ្ងៃ​សុក្រ​។ ការរកឃើញ​នេះ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​បុគ្គលិក​ក្នុង​សេត​វិមាន​ម្នាក់​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​វីរុស​នេះដែរ​។ សេត​វិមាន​ក៏​ចាប់ផ្ដើម​ធ្វើតេស្ដ​ប្រចាំថ្ងៃ​លើ​លោក​ដូណាល់ ត្រាំ​និង​លោក​ម៉ៃ ផេន​ផងដែរ ហើយ​ប្រកាស​នឹង​បង្កើន​ការប្រុងប្រយ័ត្ន​គ្រប់​មធ្យោបាយ ដើម្បី​ការពា​រលោក​ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី​។ 

​ជុំវិញ​ករណីនេះ​លោក​ត្រាំ​បាន​បញ្ជាក់ថា  លោក​ផ្ទាល់​មិនបាន​ទាក់ទង​ជាមួយ​អ្នកស្រី​ខា​ទី មីល័រ​(Katie Miller)​នោះទេ ប៉ុន្ដែ​អ្នកស្រី​បាន​ទាក់ទង​ជាមួយ​លោក​អនុ​ប្រធានាធិបតី​។ លោក​ត្រាំ​ថា​លោក​ម៉ៃ​បាន​ធ្វើតេស្ដ​រួចហើយ​និង​ទទួលលទ្ធផល​អវិជ្ជមាន​។ បើទោះបីជា​លោក​ត្រាំ​អះអាង​ដូច្នេះ​ប៉ុន្ដែ​ការផ្ទុះ​ឡើង​ពីរ​ករណីនេះ បង្ក​ជា​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ខ្លាច​ឆ្លង​ដល់​លោក​ដូណាល់ ត្រាំ​និង​លោក​ម៉ៃ ផេន ដែល​កំពុង​ដឹកនាំ​អាមេរិក​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូវី​ដ​១៩​។ គួរ​ជម្រាបជូន​ថា​ពេលនេះ​អាមេរិក​មាន​មនុស្ស​ឆ្លងកូវី​ដ​-១៩​ជាង​១​លាន​នាក់​ហើយ​និង​ស្លាប់​ជិត​៨​ម៉ឺន​នាក់​៕

ដោយ៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត