មួយ​ខែមេ​សាកូ​វីដ​-១៩​​ធ្វើឲ្យ​បាត់​បង់​ការងារ​​២០​លាន​កន្លះ​​នៅ​អាមេរិក​

09-05-2020 10:03 am 168
នេះជាការបាត់បងការងារដ៏អាក្រក់មួយ​ក្នុងប្រវត្ដិសាស្ដ្រអាមេរិក

​ការប្រកាស​ដាក់​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន​ដោយ​ត្រូវ​រឹតត្បិត​សកម្មភាព​ផ្សេងៗ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​នៅ​សហរដ្ឋអាមេរិក បានធ្វើឲ្យ​បាត់​បង់ការងារ​រហូតដល់​២០​លាន​កន្លះ​ក្នុង​ខែ​មេសា​។ ការដួលរលំ​ដែល​មិន​ធ្លាប់មាន​ពី​មុននេះ បានធ្វើឲ្យ​អត្រា​គ្មាន​ការងារ​ធ្វើ​ធ្លាក់ចុះ​ដល់​១៤,៧​ភាគរយ ជា​អត្រា​ធ្លាក់ចុះ​ខ្ពស់បំផុត​ពីក្រោយ​ឆ្នាំ​២០០៩​នៅពេល​ពិភពលោក​ជួប​វិបត្ដិ​ហិរញ្ញវត្ថុ​។ 

​ដោយឡែក​នៅក្នុង​ខែមីនា​អត្រា​អត់​ការងារ​ធ្វើ​ធ្លាក់ចុះ​តែ​៤.៤​ភាគរយ​ប៉ុណ្ណោះ​។ ការបាត់បង់​ការងារ​នៅក្នុង​ខែមីនា​ក៏​អាក្រក់​ជាង​របាយការណ៍​ចេញពី​ដំបូង​ដែរ ដោយ​ធ្លាក់ចុះ​ចំនួន​៨៧​ម៉ឺន​ការងារ​ទោះបីជា​ការបិទទ្វារ​អាជីវ​កម្ម​ភាគច្រើន​ធ្វើឡើង​នៅ​ពាក់កណ្ដាល​ខែ​ក៏ដោយ​។​

​ជុំវិញ​បញ្ហា​នេះ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការបាត់បង់​ការងារ​ដែល​មិន​ធ្លាប់​ពីមុន​បែបនេះ​មិនមែនជា​រឿង​ភ្ញាក់ផ្អើល​ទេ​។ លោក​បាន​និយាយ​ក្នុងពេល​ផ្ដល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​Fox News​ថា វា​ត្រូវបាន​គេ​រំពឹងទុក​មុន​រួចជាស្រេច​ដូច្នេះ​គ្មានអ្វី​ភ្ញាក់ផ្អើល​ទេ ហើយ​លោក​នឹង​ធ្វើឲ្យ​ល្អប្រសើរ​ឡើងវិញ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត