កូវី​ដ​-១៩​​ធ្វើឲ្យ​ពលរដ្ឋ​​អាមេរិក​៣៣​លាន​​នាក់​​បាត់បង់​ការងារ​​ក្នុងពេល​​តែ​៧​សប្ដាហ៍​

08-05-2020 5:50 pm 1075

​ទិន្នន័យ​នៃ​រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញថា មនុស្ស​ជាង​៣៣​លាន​នាក់​ហើយ​បានដាក់​ពាក្យស្នើសុំ​អត្ថប្រយោជន៍​ពី​រដ្ឋាភិបាល ដោយសារតែ​ពួកគេ​គ្មាន​ការងារ​ធ្វើ​។ ចំនួន​នេះ​គិត​ក្នុង​រយៈពេល​៧​សប្ដាហ៍ គឺ​ចាប់តាំងពី​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ដោយសារតែ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ក្នុង​ពាក់កណ្ដាល​ខែមីនា​។ តួលេខ​នេះ​បញ្ជាក់ថា​ម្នាក់​ក្នុងចំណោម​កម្លាំង​ពលកម្ម​៥​នាក់ ពេលនេះ​កំពុង​អត់​ការងារ​ធ្វើ​។ ថៅកែ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ជាច្រើន​បាន​បញ្ឈប់​កម្មករ​ពី​ការងារ ដោយសារតែ​ការ​រាតត្បាត​នៃ​វីរុស​កូវី​ដ​-១៩​។ អ្នកវិភាគ​កំពុង​បារម្ភ​ថា​ស្ថិតិ​បាត់បង់​ការងារ​អាច​នឹង​ជាប់​ជា​កំណត់ត្រា​អាក្រក់​បំផុត​។ 

​គួរ​បញ្ជាក់ថា បណ្ដា​រដ្ឋ​មួយចំនួន​របស់​អាមេរិក​ទើបតែ​បើក​ឡើងវិញ​ផ្នែក​ខ្លះ​នៃ​វិស័យសេដ្ឋកិច្ច​។ ប៉ុន្ដែ​នៅតែមាន​មនុស្ស​ព្យួរ​ពី​ការងារ​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​ចូលធ្វើការ​វិញ​៕

ដោយ៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត