ទុរេន​អាច​បន្ថយ​ហានិភ័យ​ជំងឺមហារីក​និង​បង្កើន​ចំណង់​ផ្លូវភេទ​

08-05-2020 4:26 pm 342

​ផ្លែ​ទុរេន​ដែលមាន​រសជាតិ​យ៉ាង​ឆ្ងាញ់​ពិសា​នោះ គឺ​ផ្តល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​ណាស់​សម្រាប់​សុខភាព​។ ការ​ទទួលទាន​សាច់​ទុរេន​ក្នុង​បរិមាណ​ត្រឹមត្រូវ អាចធ្វើឲ្យ​ប្រសើរឡើង នូវ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ អាចជួយ​ការពារ​ជំងឺ​សរសៃឈាម​បេះដូង អាចជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម អាចជួយ​គ្រប់គ្រង​កម្រិត​សម្ពាធ​ឈាម ជួយ​រក្សា​សុខភាព​ឆ្អឹង អាចជួយ​ព្យាបាល​រោគ​ខ្វះ​ឈាម​ក្រហម ការ​គេង​មិន​លក់ និង​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក ព្រមទាំង​អាចជួយ​បង្កើន​ចំណង់​ផ្លូវភេទ​ផងដែរ​។​

​សាច់​ទុរេន​ត្រូវបាន​គេ​ជឿថា មាន​លក្ខណៈសម្បត្តិ​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​។ យ៉ាងណាក៏ដោយ មិនទាន់មាន​ការសិក្សា​ណា បញ្ជាក់​ពី​ការអះអាង​ទាំងនេះ​ទេ ហើយ​ទោះបីជា​មនុស្ស​មួយចំនួន​ចាត់ទុក​ការ​ទទួលទាន​ទុរេន ជា​ការជួយ​ជំរុញ​ដល់​ការ​មានកូន​ក៏ដោយ ក៏​ប្រសិទ្ធភាព​ពិតប្រាកដ​របស់​វា មិនទាន់​ត្រូវបាន​សិក្សា​ឡើយ​។ 

​ទុរេន​ត្រូវបាន​គេ​និយាយថា មាន​ផ្ទុក antioxidant ដែល​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​។ ផ្លែឈើ​មាន​ផ្ទុក​សារធាតុ Polyphenols ជួយ​រារាំង​ការលូតលាស់​មហារីក និង​ថែមទាំង​សម្លាប់​កោសិកា​មហារីក​ទៀតផង​។ នៅក្នុង​ការសិក្សា​មួយ បានបង្ហាញ​ពី​ឥទ្ធិពល​របស់​វា អាច​ការពារ ប្រឆាំងនឹង​កោសិកា​មហារីក​សុដន់​។ រ៉ាឌីកាល់​សេរី​ត្រូវបាន​គេ​ដឹងថា ជា​មេរោគ​មក​បំផ្លាញ​កោសិកា​ដែលមាន​សុខភាព​ល្អ ហើយ​បណ្តាលឲ្យមាន​ការរីក​រាលដាល​នៃ​ជំងឺមហារីក​។ ដោយសារតែ antioxidants នៅក្នុង​ផ្លែ​ទុរេន​នោះ អាចជួយ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី ដូច្នេះ​ទើប​ពួកវា​ក៏​អាចជួយ​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​៕

ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  សុខភាពផ្លែទុរេន

ព័ត៌មានផ្សេងទៀត