រមៀត​ផ្សំ​នឹង​ទឹកឃ្មុំ​និង​ទឹកដោះគោ ផ្លាស់ប្តូរ​ស្បែ​មុខ​ឲ្យ​ទន់រ​លោង​

08-05-2020 3:16 pm 1026

​កត្តា​ដែល​បណ្តាលឲ្យ​ស្បែក​មុខ​ស្រអាប់ គ្រើម មិន​ទន់​ម៉ត់​រលោង ដោយសារតែ​ការ​ទទួលទាន​អាហារ មិនមាន​សុខភាព​ល្អ គេង​មិនបាន​គ្រប់គ្រាន់ បរិស្ថាន​មិនល្អ ការប៉ះពាល់​កាំរស្មី​UV​ពី​ពន្លឺព្រះអាទិត្យ ធូលី និង​ដោយសារតែ​កង្វះ​ជាតិ​ទឹក ធ្វើឲ្យ​ស្បែក​គ្មាន​សំណើម ជ្រីវជ្រួញ​ឆាប់​ចាស់​។ ដើម្បី​ការពារ​ស្បែក​កុំឲ្យ​ឆាប់​ចាស់ មិន​ទុន​រលោង គួរ​ចៀសវាង​កត្តា​ដែល​បាន​រៀបរាប់​ខាងលើ និង​បន្ថែម​ការថែបំប៉ន​ស្បែក​មុខ តាម​វិធី​ធម្មជាតិ​ដែលមាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​។ 

​នៅក្នុង​នោះ​ម្សៅ​រមៀត ទឹកឃ្មុំ​និង​ទឹកដោះគោ ជា​រូបមន្ត​តាមបែប​ធម្មជាតិ​មួយ ដែល​អ្នក​អាច​ជ្រើសរើស​មកប្រើប្រាស់​បាន​។

យក​ម្សៅ​រមៀត​១​ស្លាបព្រា ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​និង​ទឹកដោះគោ​១​ស្លាបព្រា​លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ ហើយ​យកមក​លាប​លើ​ផ្ទៃមុខ​និង​ក រក្សាទុក​ចន្លោះ​ពី​១៥​ទៅ​២០​នាទី ចាំ​លាងជម្រះ​ចេញ​ជាការ​ស្រេច​។

វិធី​នេះ​អ្នក​អាចអនុវត្ត​រៀងរាល់​មួយ​សប្តាហ៍​ម្តង ហើយ​សង្កេតមើល​ស្បែក​មុខ​របស់​អ្នក វា​នឹង​ចាប់ផ្តើម​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  សម្រស់មុខរលោង

ព័ត៌មានផ្សេងទៀត