សកម្មជនអតីតបក្សប្រឆាំងនៅកូរ៉េខាងត្បូង មានបំណងបង្កើតរណសិរ្សរួបរួមជាតិថ្មីមួយ

08-05-2020 8:00 am 2471

ក្នុងគោលបំណងបង្កើតសង្វៀននយោបាយរៀបរយ ដែលធានាយុត្តិធម៌ដល់គ្រប់ភាគីទាំងអស់នោះលោកយឹម ស៊ីណន ដែលគេដឹងថាជាសកម្មជនអតីតបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង បានបង្ហាញបំណងបង្កើតរណសិរ្សរួបរួមជាតិថ្មីមួយ ដែលមានសមាសភាពមកពីបណ្ដាអ្នកស្នេហាជាតិ និងអ្នកស្នេហាសេរីភាពប្រជាធិបតេយ្យ ពីគ្រប់និន្នាការនយោបាយ និងគ្រប់ស្រទាប់វណ្ណៈទាំងអស់។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បំណងបង្កើតរណសិរ្សរួបរួមជាតិនេះ គឺប្រហែលជាបង្កើតឡើង ដើម្បីចង់ស្ដារលទ្ធិប្រជាធិបតេយ្យ នៅក្នុងក្រុមអតីតគណបក្សប្រឆាំងតែប៉ុណ្ណោះ។

រីឯលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាវិញ បានលើកឡើងដែរ ថា អតីតមន្ត្រី និងសកម្មជនមួយចំនួននៃអតីតគណបក្សសង្រ្គោះជាតិ តែងតែយកពាក្យលទ្ធិប្រជាធិបតេយ្យមកដាក់មុខ ហើយទាមទារឲ្យគេធ្វើតាមក្រុមរបស់ខ្លួន ដោយរំលោភទៅលើសិទ្ធិរបស់អ្នកដទៃ និងគណបក្សដទៃទៀត។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត