«​ខ្ទឹម​ស​»​ស្ថិតក្នុង​ក្រុម​អាហារ​ជំនួយ​ថ្លើម​ឲ្យមាន​សុខភាព​ល្អ​

07-05-2020 6:04 pm 258

​ដើម្បី​រក្សា​ថ្លើម​ឲ្យមាន​សុខភាព​ល្អ ការ​បន្សាប​ជាតិពុល​គឺជា​រឿង​សំខាន់​។ អាហារ​ដែល​ល្អ​បំផុត អាចជួយ​អ្នក​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ គឺ​ខ្ទឹមស​។ ខ្ទឹមស​គឺ​សម្បូរ​ទៅដោយ​សារធាតុ Allicin ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ការពារ​រាងកាយ ពី​ការខូចខាត​ដោយសារ​អុកស៊ីតកម្ម​។ វា​ជួយ​ជំរុញ​ថ្លើម​ដើម្បី​ធ្វើឲ្យ​អង់​ហ្ស៊ី​ម អាច​បញ្ចេញ​នូវ​សារធាតុ​គ្រោះថ្នាក់​។ 

​យ៉ាងណាក៏ដោយ ក្រៅពី​ខ្ទឹមស មាន​អាហារ​ជាច្រើន​ប្រភេទ​ផ្សេងទៀត ដែល​ជួយ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ​។ នៅក្នុង​នោះ​រួម​មានដូចជា ការ៉ុត​, ផ្កា​ខាត់ណា​ពណ៌​ខៀវ​, មើម​យិន​ស៊ិន​, តែ​បៃតង​, ស្លឹក​បន្លែ​ពណ៌​បៃតង​, រ​មៀត​, ផ្លែ​ប៊័រ​, ក្រូចឆ្មារ​, ផ្លែ​ប៉ោម​, ប្រេង​អូ​លីវ , ស្ពៃក្តោប​ពណ៌​ក្រហម​, ក្រូចថ្លុង​, គ្រាប់​ធញ្ញជាតិ និង ប៉េងប៉ោះ​ជាដើម​។​

​ចំពោះ​ខ្ទឹមស ដោយសារតែ​ខ្ទឹមស​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម វា​អាចជួយ​ការពារ​ជំងឺ​ភ្លេច​ភ្លាំង ក្រៅពីនោះ​ខ្ទឹមស អាចធ្វើឲ្យ​ប្រសើរឡើង​នូវ​សុខភាព​ឆ្អឹង​ផងដែរ ខណៈ​អាហារ​ដូចជា​ខ្ទឹមស និង​ខ្ទឹមបារាំង មាន​ឥទ្ធិពល​លើ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  សុខភាពខ្ទឹមស

ព័ត៌មានផ្សេងទៀត