៦ថ្ងៃជាប់គ្នាគ្មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញទេ

07-05-2020 3:04 pm 209

គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅក្នុងរាជធានីភ្នំពេញ មិនមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្សស្លាប់នោះទេ ពោលមានតែអ្នករងរបួសប៉ុណ្ណោះ បន្ទាប់ពីបានអនុវត្តយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល០៦ថ្ងៃ មកនេះ។ នេះបើតាមការបញ្ជាក់របស់អគ្គស្នងការដ្ឋាននរគបាលជាតិ។

អគ្គស្នងការដ្ឋាននរគបាលជាតិបានឲ្យដឹងបន្ថែមថា មុននិងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅរាជធានីភ្នំពេញ ត្រូវបានអ្នកជំនាញប៉ាន់ស្មានថា ក្នុង០១ថ្ងៃគិតជាមធ្យម គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឲ្យមនុស្សស្លាប់០១នាក់ រហូតដល់អំឡុងពេលរឹតបន្តឹងច្បាប់ចរាចរណ៍០៦ថ្ងៃនេះ ចំនួនបទល្មើសគ្រោះថ្នាក់ចរាចរណ៍ក៏មានការថយចុះ។ 

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីអនុវត្តយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ សមត្ថកិច្ចបានឃាត់យានយន្តល្មើសច្បាប់សរុប៥,២៨១គ្រឿង ក្នុងនោះមានម៉ូតូចំនួន៤,៤៩០គ្រឿង, រថយន្តតូចធំចំនួន៧៩១គ្រឿង៕ ដោយ៖ ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត