អតីតមន្ត្រីនិងមន្ត្រីសហព័ន្ធកីឡា៤រូបត្រូវបានព្យួរសកម្មភាពអស់មួយជីវិត

06-05-2020 2:15 pm 555

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាហៅកាត់ថាFFC ដែលមានលោកនាយឧត្ដមសេនីយ៍សៅ សុខាជាប្រធាននោះបានចេញសេចក្ដីប្រកាសព័ត៌មានមួយជុំវិញការប្រព្រឹត្តកំហុសធ្ងន់ធ្ងររបស់អតីតមន្ត្រី និងមន្ត្រីសហព័ន្ធកីឡាបាល់ទាត់ចំនួន៤រូប។

សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្សព្វផ្សាយនៅថ្ងៃទី៦ ខែឧសភានេះបានឲ្យដឹងថា អតីតមន្ត្រី និងមន្ត្រីសហព័ន្ធកីឡាបាល់ទាត់ទាំង៤រូបនោះ រួមមាន៖លោកម៉ៃ តុលា, លោកទុយ វិច្ឆិកា, លោកឆាំង ពិសិដ្ឋ និងលោកគល់ សុភារម្យ។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់អំពីកំហុសរបស់អតីតមន្ត្រី និងមន្ត្រីសហព័ន្ធទាំង៤រូបនោះទេ ដោយគ្រាន់តែបញ្ជាក់ថាបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ចំពោះកំហុសឆ្គងនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់ចេញវិធានការដូចជា៖ ចំពោះលោកម៉ៃ តុលា,លោកទុយ វិច្ឆិកា,លោកឆាំង ពិសិដ្ឋ,និងលោកគល់ សុភារម្យ ត្រូវបានព្យួរសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត។ ចំពោះលោកម៉ៃ តុលាដែលគេដឹងថាជាអតីតអគ្គលេខាធិរងនៃសហព័ន្ធកីឡាបាល់ទាត់ ត្រូវបានបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើពុករលួយទៅតុលាការ ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់របស់កម្ពុជា៕ ដោយៈឃួន សុភ័ក្រ 

 ពាក្យគន្លឹះ  សហព័ន្ធកីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត