លោកកឹម សុខា ទៅគោរពវិញ្ញាណក្ខន្ធម្ដាយក្មេកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន

05-05-2020 5:58 pm 8583

លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ នៅល្ងាចថ្ងៃទី០៥ ខែឧសភានេះ បានដឹកនាំសមាជិក របស់លោកមួយចំនួន ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងជាម្តាយបង្កើតលោកជំទាវ ប៊ុនរ៉ានី ហ៊ុន សែន  នៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ក្បែរវិមានឯករាជ្យ។

គួរបញ្ជាក់ថា មាតាក្មេក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទទួលមរណភាព កាលពីវេលាម៉ោង២៖១២នាទី ទៀបភ្លឺ ថ្ងៃទី៤ ខែឧសភា ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕ ដោយៈសៅ វិសាល

ព័ត៌មានផ្សេងទៀត