២៤​ម៉ោង ឆ្លងកូវី​ដ​១៩​ជាង​១​ម៉ឺន​នាក់​នៅ​រុស្ស៊ី​

05-05-2020 4:28 pm 741

​រដ្ឋាភិបាល​រុស្សី​នៅ​ថ្ងៃ​អង្គារ៍​នេះ បាន​រាយការណ៍​ថា ត្រឹម​តែ​រយៈពេល​២៤​ម៉ោង​កាលពី​ថ្ងៃ​ចន្ទ​ប៉ុណ្ណោះ​ខ្លួន​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​នាក់​រហូត​ដល់​ទៅ​ជាង​១​ម៉ឺន​នាក់ និង​អ្នកស្លាប់​ថ្មីៗ​ចំនួន ៩៥​នាក់ ដែល​នាំឲ្យ​ចំនួន​អ្នកឆ្លង​សរុប​បាន​កើន​ដល់ ១៥៥,៣៧០​នាក់ និង​អ្នកស្លាប់​សរុប​កើន​ដល់ ១,៤៥១​នាក់​។​

​ដោយឡែក​ក្រៅពី​តួលេខ​អ្នកស្លាប់ និង​ឆ្លង​វីរុស​កូវី​ដ​-១៩​ថ្មីៗ រុស្ស៊ី​ក៏មាន​អ្នកជំងឺ​ប្រមាណ​ជិត ២​ម៉ឺន​នាក់​បាន​ជាសះស្បើយ​ឡើង​វិញ​ផង​ដែរ ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ប្រមាណ​ជាង ១៣​ម៉ឺន​នាក់​៕

ព័ត៌មានផ្សេងទៀត