William Guang ៖ ខ្ញុំមិនដឹងពីមូលហេតុនៃការបញ្ចប់តួនាទី ហើយក៏មិនសោកស្តាយដែរ

05-05-2020 11:19 am 4420

លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ដែលទើបត្រូវបានប្រមុខរដ្ឋស្ដីទីលោកសាយ ឈុំ សម្រេចបញ្ចប់តួនាទីពីសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នោះ បានអះអាង ថា រូបលោកនឹងបន្តធ្វើសកម្មភាពនយោបាយ ក្នុងនាមជាប្រធានគណបក្សខ្មែរក្រោកទៀត។

លោកវឌ្ឍនាសាប៊ុង បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុវាយោFM នៅថ្ងៃអង្គារនេះ ថា រូបលោកមិនដឹងអំពីមូលហេតុនៃការបញ្ចប់តួនាទីរបស់លោកក្នុងស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នោះទេ ហើយលោកក៏មិនមានការសោកស្ដាយនោះដែរ។

ប្រធានគណបក្សខ្មែរក្រោករូបនេះ បានបញ្ជាក់បន្ថែមថា ចាប់តាំងពីរូបលោកបានចូលរួម ក្នុងស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មក គឺប្រតិភូគណបក្សលោកទទួលបានពាក្យបណ្ដឹង ពីប្រជាពលរដ្ឋប្រមាណជា១ពាន់ករណី។ បណ្ដឹងទាំងនោះ គឺពាក់ព័ន្ធនឹងបញ្ហាដីធ្លី,បញ្ហាបក្សពួកនិយម,និងបញ្ហាអសកម្មរបស់មន្ត្រីថ្នាក់ក្រោមជាតិជាដើម៕ 

ជាបន្តសូមស្ដាប់កិច្ចសម្ភាសន៍រវាងលោកឃួន សុភ័ក្រ ជាមួយលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត