មកដល់ពេលនេះ​កូវី​ដ​-១៩​សម្លាប់​មនុស្ស​ជាង​២៥​ម៉ឺន​នាក់ និង​ឆ្លង​ជាង​៣​លាន​នាក់​

05-05-2020 9:47 am 261

គិត​មក​ទល់​ពេល​នេះ​វីរុស​កូវី​ដ​-១៩ បាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង​២៥​ម៉ឺន​នាក់​ហើយ និង​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៣,៦០០,០០០​នាក់​នៅ​ទូទាំង​ពិភពលោក​។ ក្រៅពី​មាន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​វីរុស​ថ្មី​នេះ​ក៏​មាន​អ្នកជំងឺ​ប្រមាណ​ជាង ១,១០០,០០០​នាក់ បាន​ជាសះស្បើយ​ឡើងវិញ​ផងដែរ​។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​គេហទំព័រ​ស្រង់​ទិន្នន័យ​វីរុស​កូវី​ដ​-១៩ Worldometer​។​

​គួរបញ្ជាក់​ថា​ក្នុង​ចំណោម​ប្រទេស​ដែល​ទទួលរង​ការ​រាតត្បាត​ពី​សំណាក់​វីរុស​កូវី​ដ​-១៩ ទាំងអស់ សហរដ្ឋអាមេរិក​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​ជាង​គេ​បង្អស់ ដោយ​ប្រទេស​មហាអំណាច​ដ៏​ធំ​នេះ​មាន​អ្នក​ដោយសារ​វីរុស​នេះ​រហូតដល់​ទៅ​ជិត ៧​ម៉ឺន​នាក់ និង​អ្នក​ឆ្លង​មាន​ដល់​ទៅ​ជាង ១,២០០,០០០​នាក់​ឯណោះ ដែល​ចំនួន​នេះ​ជា​តួលេខ​ជាងគេ​បង្អស់​នៅក្នុង​ពិភពលោក​។​

​ដោយឡែក​សម្រាប់​ប្រទេស​ចិន ដែល​ជា​ប្រភពដើម​នៃ​ជំងឺ​បាន​វិល​ទៅរក​ស្ថានភាព​ល្អប្រសើរ​យ៉ាងខ្លាំង​ដោយ​ពេញ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ប្រទេស​នេះ​មាន​ករណី​ឆ្លង​ត្រឹមតែ​១​ករណី​ប៉ុណ្ណោះ ហើយ​ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​។ 

​យ៉ាងណាមិញ មកទល់​ពេល​នេះ​ប្រទេស​ចិន​មាន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូវី​ដ​-១៩ ប្រមាណ​ជាង ៤,៦០០​នាក់ និង​ឆ្លង​សរុប​ជាង ៨,២០០០​នាក់ ខណៈ​អ្នកជំងឺ​ដែល​បាន​ជាសះស្បើយ​មាន​ប្រមាណ ៧,៧០០០​នាក់​៕

ព័ត៌មានផ្សេងទៀត