តោះ​ស្តាប់​ការបកស្រាយ​ថា ហេតុអ្វី​ប័ណ្ណ​បើកបរ​រថយន្ត​មិន​អាច​ប្រើ​ជំនួស​ប័ណ្ណបើកបរ​ម៉ូតូ​?

04-05-2020 7:53 pm 1010

​មន្ត្រី​ជំនាញ​នៃ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានបញ្ជាក់​ថា ប័ណ្ណ​បើកបរ​រថយន្ត​ប្រភេទ​“​ខ​” មិន​អាច​យក​ទៅ​ប្រើប្រាស់​ជំនួស​ប័ណ្ណបើកបរ​ម៉ូតូ ដែល​មាន​កម្លាំង​លើសពី​១២៥cc បានឡើយ​។ លោក​អះអាង​ថា ប័ណ្ណបើកបរ ទាំង​២​ប្រភេទ​នេះ គឺ​ខុស​ដាច់ដោយឡែក​ពីគ្នា​។ 

​ការបញ្ជាក់​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រិះគន់​ចំពោះ​ការ​តម្រូវឲ្យ​មាន​ប័ណ្ណ​បើកបរ​ម៉ូតូ ដែល​មាន​កម្លាំង​លើសពី​១២៥cc​។ ពលរដ្ឋ​បាន​រិះគន់​ថា​ហេតុអ្វី​ចាំបាច់​តម្រូវឲ្យ​មាន​ប័ណ្ណបើកប​រ​ម៉ូតូ ព្រោះ​អ្នក​មាន​ប័ណ្ណ​បើកបរ​រថយន្ត​ប្រភេទ​ខ គឺ​បាន​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​រួចហើយ ដូច្នេះ​មិន​គួរ​មាន​ប័ណ្ណបើកបរ​ម៉ូតូ​ទៀត​នោះទេ​។ ចង់​ជ្រាប​កាន់តែ​ច្បាស់​ពី​ភាពខុសប្លែក​រវាង​ប័ណ្ណបើកបរ​ទាំងពីរ​នេះ​ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​ឈួន វ៉ន មន្ត្រី​តំណាង​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

ព័ត៌មានផ្សេងទៀត