អាហារ​ដែល​បរិភោគ​បង្ក​ការ​ផ្សងព្រេង​កើតរោគ​បេះដូង​

04-05-2020 6:42 pm 343

អាហារ​ទាំងអស់ មិនមែន​សុទ្ធតែ​ល្អ​សម្រាប់​មនុស្ស​គ្រប់គ្នា​នោះទេ ហើយ​អាហារ​ទាំងអស់​មិនមែន​សុទ្ធតែ​ផ្តល់​ផលប្រយោជន៍ ដល់​សុខភាព​ឡើយ បើ​អ្នក​ទទួលទាន​ច្រើន​លើស​កម្រិត​ពេក​។ តួយ៉ាង​ដូចជា​ចំណីអាហារ​មួយចំនួន​ខាងក្រោម​នេះ បរិភោគ​ហើយ​អាច​បង្ក​គ្រោះ​ថា្នក់​បំផុត​សម្រាប់​ការ​កើតរោគ​បេះដូង​។ អាហារ​ទាំងនោះ​មានដូចជា​៖ 

-​គ្រឿង​ស្រវឹង បង្ក​ឲ្យ​សាច់ដុំ​បេះដូង​រីក​ធំ ធ្វើឲ្យ​បេះដូង​ប៉ះទង្គិច​បន្តបន្ទាប់ រហូត​កើតជា​រោគ​ជំងឺ​បេះដូង​ឡើង​។ ចំណែក​គ្រឿង​ភេសជ្ជៈ​ដូចជា តែ កាហ្វេ កា​កាវ គ្រឿង​ភេសជ្ជៈ​ជំនួយ​កម្លាំង ជំរុញ​ឲ្យ​បេះដូង​ធ្វើការ​ធ្ងន់ធ្ងរ​។​

- អាហារ​ដែលមាន​ខ្លាញ់​ខ្ពស់​ឬ​សាច់សត្វ​ជាប់​ខ្លាញ់ ដូចជា​សាច់ជ្រូក សាច់គោ​ជាប់​ខ្លាញ់ គ្រឿងក្នុង​សត្វ ស៊ុត ត្រី ខ្យង​ស្មិត (Oyster) ខ្ទិះ​និង​ស៊ុត​ក្រហម​។​

- អាហារ​រសជាតិ​ប្រៃ មិន​ស័ក្តិសម​សម្រាប់​អ្នក​កើតរោគ​បេះដូង​បរិភោគ​ទេ ព្រោះ​វា​នឹង​បង្ក​ឲ្យ​ហត់ ដង្ហក់ ហើម​ខ្លួន​។ ក្រុមគ្រូពេទ្យ​ឯកទេស​បានឲ្យដឹងថា អាហារ​សម្រាប់​អ្នក​កើតរោគ​បេះដូង ត្រូវ​កាត់បន្ថយ រសជាតិ​ប្រៃ​គ្រប់​ប្រភេទ​។ ក្រៅពីនេះ ត្រូវ​កាត់បន្ថយ​គ្រឿងគ្រៅ​ពេល​ចម្អិន​ផង​ដូចជា កា​ពិ ទឹកត្រី អំបិល ទឹកស៊ីអ៊ីវ ប្រេង​ខ្យង ទឹកជ្រលក់​ប៉េងប៉ោះ​និង​ទឹកសៀង​។ ជាមួយគ្នានេះ ត្រូវ​ផ្អាក​អាហារ​ប្រភេទ​ជ្រក់ អាហារ​កំប៉ុង អាហារ​ស្រាប់ (​មី​កញ្ចប់​) បង្គារ​ស្ងួត ត្រី​ប្រៃ​។​

- ផ្អាក​ទទួលទាន​អាហារ​ផ្អែម ជាពិសេស​ដែល​សម្បូរ​ទៅដោយ​ស្ករ ខ្ទិះ កូ​ឡេ​ស្តេ​រ៉ូល (​ខ្លាញ់​ក្នុង​សរសៃឈាម​) ស៊ុត​ក្រហម បាយដំណើប​សង់ខ្យា ជាដើម​។​

-​អាហារ​ហ្វាស​ហ្វូត (Fast Food) ទោះបី​មាន​បន្លែ​ខ្លះ ប៉ុន្តែ​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​របស់​រាងកាយ ហើយ​សម្បូរ​ទៅដោយ ម្សៅ​ខ្លាញ់​និង​មាន​រសជាតិ​ប្រៃ​៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាពបេះដូង

ព័ត៌មានផ្សេងទៀត