ប្រទេស​លើ​ពិភពលោក​នឹង​ទទួលបាន​ឱសថ​ឬ​វ៉ាក់សាំង​ព្យាបាល​ជំងឺ​កូវី​ដ​ស្មើៗ​គ្នា​

04-05-2020 3:31 pm 1111

​មន្ត្រី​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​លោកស្រី​លី អា​យឡេន​(Li Ailan) បាន​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំឡើង​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២០​ថា នៅពេលដែល​មាន​ឱសថ ឬ​វ៉ាក់សាំង សម្រាប់​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ ប្រទេស​ទាំងអស់​នឹង​ទទួលបាន​ឱសថ ឬ​វ៉ាក់សាំង​នោះ​ស្មើៗ​គ្នា ក្រោម​ការសម្របសម្រួល​ពី​អង្គការ​សុខភាព​ពិភពលោក ។​លោកស្រី​បន្ត​ថា ជាពិសេស​អង្គការ​សុខភាព​ពិភពលោក​នឹង​ផ្តល់​អាទិភាព​ដល់​ប្រទេស​ដែល​មាន​ធនធាន​ខ្សោយ ឬ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប ឬ​ប្រាក់​ចំណូល​ទាប​កំរិត​ខ្ពស់ ...

​សំឡេង​លោកស្រី Li Ailan៖

​សូម​ជម្រាប​ជូន​ដែរ​ថា បើ​តាម​លោក​ស្រី​ដែល​ជា​មន្ត្រី​មន្ត្រី​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ដដែល​បាន​លើកឡើង​ថា មកដល់​ពេល​បច្ចុប្បន្ន មិនទាន់​មាន​ឱសថ ឬ​វ៉ាក់សាំង ព្យាបាល​ជំងឺ​កូវី​ដ​-១៩ ណាមួយ​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​នៅ​ឡើយ​ទេ​៕

 ពាក្យគន្លឹះ  កូវីដ-១៩

ព័ត៌មានផ្សេងទៀត