តម្លៃសាំងធម្មតានៅត្រឹម២,២៥០រៀលដដែល ដល់ថ្ងៃទី១៥ខែឧសភា

04-05-2020 11:38 am 520

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ២,២៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ២,១៥០រៀលក្នុង១លីត្រ។

គួរបញ្ជាក់ថា ការកំណត់ថ្លៃថ្មីនេះ សាំងធម្មតាគឺស្ថិតនៅតម្លៃថេរដដែល ចំណែកឯម៉ាស៊ូតបានចុះថ្លៃ១៥០រៀលក្នុង១លីត្រ បើប្រៀបធៀបនិង១៥ថ្ងៃមុន៕ 

ព័ត៌មានផ្សេងទៀត