FAST AND FURIOUS 9 គឺជាភាពយន្ដហូលីវូដល្បីឈ្មោះរបស់អាមេរិក និងជាវគ្គថ្មីនៃត្រកូលរឿង FAST AND FURIOUS។ FAST AND FURIOUSចាក់បញ្ចាំងវគ្គដំបូងក្នុងឆ្នាំ២០០១ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពេញពិភពលោក។ ក្រោយមកក៏មានវគ្គជាបន្ដបន្ទាប់រហូតដល់FAST AND FURIOUS 9នេះ ដែលគ្រោងចាក់បញ្ចាំងក្នុងរោងភាពយន្ដនៅអាមេរិកនាថ្ងៃទី២២ខែឧសភាឆ្នាំ២០២០នេះហើយ។ វីដេអូTrailerរឿងF9 ត្រូវបានបង្ហោះលើយូធូបតាំងពីថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២០មកម្ល៉េះ ប៉ុន្ដែបើអ្នកមិនទាន់បានទស្សនាសូមទស្សនាវីដេអូTrailerខាងក្រោម៖