គួរ​បន្ថយ​ការទទួល​ជាតិ​ផ្អែម បើ​លេចចេញ​សញ្ញា​ទាំងនេះ​!

02-05-2020 5:50 pm 255

​មនុស្ស​ស្ទើរ​គ្រប់គ្នា​ចូលចិត្ត​ញ៉ាំ​ចំណី​ឬ​ភេសជ្ជៈ ដែលមាន​រសជាតិ​ផ្អែម ជាពិសេស​នៅពេល​មាន​អារម្មណ៍​អស់កម្លាំង ដោយសារ​ពួកគេ​យល់ថា ដាក់​ស្ករ​ចូលទៅ​នឹង​ធ្វើឲ្យ​មានកម្លាំង​ភ្លាមៗ​។ ប៉ុន្តែ​នៅពេលដែល​អ្នក​ញ៉ាំ​ស្ករ​ច្រើនពេក នឹង​ធ្វើឲ្យ​អ្នក​ក្លាយជា​មនុស្ស​ញៀន​ស្ករ​ដោយ​មិន​ដឹងខ្លួន ដែល​អាច​បង្កបញ្ហា​ជាច្រើន​ដល់​សុខភាព​នៅ​ថ្ងៃ​អនាគត​។ ខាងក្រោម​នេះ ជា​សញ្ញា​មួយចំនួន​បង្ហាញថា អ្នក​ញ៉ាំ​ស្ករ​ច្រើន​លើស​ហើយ គួរ​ព្យាយាម​កាត់បន្ថយ ៖

-​ឈឺ​សាច់ដុំ​និង​សន្លាក់ ដោយសារតែ​ជាតិ​ស្ក​ច្រើនពេក​ក្នុង​រាងកាយ បង្ក​ជាការ​រលាក​

-​ស្រេកឃ្លាន​ចំណី​ផ្អែមៗ​និង​អាហារ​មាន​រសជាតិ​ផ្អែម​

-​មាន​កម្លាំង​ភ្លាមៗ​បន្ទាប់ពី​ញ៉ាំ​ស្ក តែ​ក៏​ឆាប់​អស់កម្លាំង​ទៅវិញ​ស្ទើរ​លើស​ដើម​

-​មាន​បញ្ហា​ស្បែក​មុខ ដូចជា​ឡើង​មុន​ជាដើម​

-​ឡើង​ទម្ងន់​

-​ធ្មេញ​ខូច​ឬ​ហៅថា​ដង្កូវ​ស៊ី​ធ្មេញ​

-​មាន​ជំងឺ​ផ្តាសាយ​ញឹកញាប់​

-​មាន​អារម្មណ៍​ដូចជា​ហើមពោះ​៕ ដោយ៖អ៊ុន សុខឡា

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត