លោក​នាយករដ្ឋមន្ត្រី​​រំលឹក​ពលរដ្ឋ​ឲ្យ​ថែរក្សា​សុខភាព​ នឹង​បើកបរ​ត្រូវគោរព​ច្បាប់​​

02-05-2020 4:16 pm 157

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ​ជានិ​ច្ច ពិសេស​ក្នុងពេលដែល​ប្រទេសជាតិ​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​ឆ្លងកូវី​ដ​-១៩ មួយវិញទៀត យុវជន​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ដាច់ខាត ព្រោះថា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​រាល់ថ្ងៃ គឺ​បានសម្លាប់​អាយុជីវិត​ពលរដ្ឋ​ច្រើនជាង​ជំងឺ​ឆ្លងកូវី​វីដ​-១៩ ទៅទៀត​។​

​នៅ​ថ្ងៃទី​0២ ខែឧសភា​នេះ លោក​នាយករដ្ឋមន្ត្រី មានប្រសាសន៍​តាមរយ​:​គណនី​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន យ៉ាង​ដូច្នេះ​ថា បើទោះបីជា​ចំនួន​អ្នក​ដែល​ឆ្លង​មេរោគ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ច្រើន​ស្ទើរ​អស់ហើ​យក្តី ហើយ​មកទល់​ថ្ងៃនេះ ក៏​ពុំមាន​អ្នក​ឆ្លង​ថ្មី​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ដោយ​ប្រើ​ម៉ាស ទឹក​អាល់កុល និង​ជែល​លាង​សម្អាត​កម្ចាត់​មេរោ​គ និង​បាក់តេរី​ផ្សេងៗ​ឲ្យបាន​ជាប្រចាំ​។​

ស្របពេល​នឹង​ការបង្កើន​អនាម័យ​ថែរក្សា​សុវត្ថិភាព​សុខភាព​អាយុជីវិត លោក​នាយករដ្ឋមន្ត្រី ក៏បាន​អំ ពា​វនា​វដល់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ដាច់ខាត ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​រាល់ថ្ងៃ គឺ​បានសម្លាប់​អាយុជីវិត​ពលរដ្ឋ​ច្រើនជាង ជំងឺ​ឆ្លងកូវី​វីដ​-១៩ ទៅទៀត​៕

ព័ត៌មានផ្សេងទៀត