កូវី​ដ​១៩​សម្លាប់​មនុស្ស​ជិត​២៤​ម៉ឺន ជាង​៣,៤​លាន​ឆ្លង និង​ជាជាង​១​លាន​នាក់​

02-05-2020 12:35 pm 333

​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ នៅតែ​បន្ត​សម្លាប់​និង​ចម្លង​ទៅ​មនុស្ស​ពាសពេញ​ពិភពលោក ដោយ​ចំនួន អ្នកស្លាប់ បាន​កើន​ដល់​ជិត​២៤​ម៉ឺន​នាក់ និង​ឆ្លង​កើន​ដល់​ជាង​៣,៤​លាន​នាក់​។ ទន្ទឹមនឹងនោះ ករណី​ព្យាបាល​ជាសះស្បើយ ក៏បាន​កើនឡើង​ដល់​ជាង​១​លាន​នាក់​ផងដែរ​។ នេះ​បើតាម​របាយការណ៍​ចេញផ្សាយ ដោយ​គេហទំព័រ worldometers នៅ​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០២០​។​

​របាយការណ៍​ប្រចាំ​ថ្ងៃនេះ​បញ្ជាក់ថា ក្នុងចំណោម​ប្រទេស​និង​ដែនដី​ជាង​២០០ ដែល​វីរុស​កូរ៉ូណា​រាតត្បាត​ទៅដល់ គឺ​អាមេរិក​នៅតែ​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​។ នៅ​អាមេរិក​អ្នកស្លាប់​មាន​ជាង​៦៥, ០០០​នាក់ ឆ្លង​ជាង​១,១​លាន​នាក់ និង​ជាសះស្បើយ​ជាង​១៦​ម៉ឺន​នាក់​។ ប្រទេស​ផ្សេងទៀត​ដែល មាន​អ្នកស្លាប់​និង​ឆ្លង​ច្រើន​បន្ទាប់ពី​អាមេរិក រួមមាន អេ​ស្ប៉ាញ ស្លាប់​ជាង​២៤, ០០០​នាក់ ឆ្លង​ជាង​២៤​ម៉ឺន​នាក់ និង​ជាសះស្បើយ​ជាង​១៤​ម៉ឺន​នាក់ និង​អ៊ីតាលី ស្លាប់​ជាង​២៨, ០០០​នាក់ ឆ្លង​ជាង​២០​ម៉ឺន​នាក់ និង​ជាសះស្បើយ​ជាង​៧៨, ០០០​នាក់​។ 

​អង់គ្លេស​បាន​ហក់​ឡើង​មកឈរ​នៅ​លំដាប់​ទី​៤ រុញ​ទម្លាក់​បារាំង​មក​លេខ​រៀង​ទី​៥ វិញ ពោល​នៅ​អង់គ្លេស​មាន​អ្នកស្លាប់​កើនឡើង​ដល់​ជាង​២៧,០០០​នាក់ ឆ្លង​ជាង​១៧​ម៉ឺន តែ​មិនមាន​តួលេខ​អ្នក​ដែល​ជាសះស្បើយ​នោះទេ ខណៈ​បារាំង​មាន​អ្នកស្លាប់​ជាង​២៤,០០០​នាក់ ឆ្លង​ជាង​១៦​ម៉ឺន​នាក់ និង​ជាសះស្បើយ​ជាង​៥​ម៉ឺន​នាក់​។ រីឯ​ចិន​ដែលជា​ប្រទេស​រងគ្រោះ​ដំបូង​គេ មកដល់ពេលនេះ​មាន​អ្នកស្លាប់​ជាង​៤,៦៣៣​នាក់ ឆ្លង​ជាង​៨២,៨៧៥​នាក់ និង​ជាសះស្បើយ​ជាង​៧៧, ៦៨៥​នាក់​៕ ដោយ៖អ៊ុន សុខឡា

 ពាក្យគន្លឹះ  វីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត