នគរបាលជាតិ​៖​​ការ​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​​ផ្លូវគោក​ថ្ងៃ​ដំបូង ​ពលរដ្ឋ​សហការ​​បានល្អ​​

01-05-2020 4:29 pm 2146

​ថ្ងៃទី​០១ ឧសភា ឆ្នាំ​២០២០​នេះ ជា​ថ្ងៃ​ដំបូង​នៃ​ការអនុវត្ត ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែលមាន​ការផាកពិន័យ​លើ​បទល្មើស​នីមួយៗ គិត​ជា​ទឹកប្រាក់ មានតម្លៃ​ខ្ពស់​មិន​ធ្លាប់មាន​។ ស្ថានភាព​ទូទៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការអនុវត្ត ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវបាន​លោក​ឆាយ គឹម​ឃឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ អះអាងថា មាន​ស​ភាពរលូន ដោយ​ប្រជាពលរដ្ឋ​សហការ​បានល្អ មិនមាន​ការ​រឹងទទឹង​នឹង​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ឡើយ​។ លោក​ឆាយ គឹម​ឃឿន ក៏បាន​បញ្ជាក់ដែរថា ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពេលនេះ មិន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ទេ បើ​ពលរដ្ឋ​ទាំងនោះ​គោរព​ច្បាប់ ....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​ឆាយ គឹម​ឃឿន តាមរយៈ​កិច្ច​សម្ភាស​តាម​ទូរ​សព្ទ​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖ ​

ព័ត៌មានផ្សេងទៀត