ប៉េងប៉ោះ​និង​ទឹកឃ្មុំ រូបមន្ត​បង្រួម​រន្ធ​ញើស​ធំៗ​

30-04-2020 6:34 pm 358

​រន្ធ​ញើស​លើ​ស្បែក គឺ​ដូចជា​រណ្តៅ​តូចៗ​នៅលើ​ផ្ទៃមុខ ដែល​វា​មិនមែនជា​រូបភាព​ទាក់ទាញ​ទេ​! ផ្ទុយទៅវិញ​រន្ធ​ញើស​ទាំងនេះ ធ្វើឲ្យ​ផ្ទៃមុខ​មើលទៅ​មិន​ស្អាត​និង​ចាស់​។ អ្នក​ដែលមាន​ស្បែក​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ងាយ​នឹង​ជួបប្រទះ​បញ្ហា​នេះ​ណាស់​។ រន្ធ​ញើស​ក៏​អាច​នាំឲ្យមាន​ផលវិបា​កដូចជា ឧស្សាហ៍​ដុះ​នូវមុន​ក្បាល​ខ្មៅ និង​មុន​ផ្សេងៗ​។ កត្តា​ដូចជា​ស្ត្រេ​ស ហ្សែ​ន​និង​ការថែរក្សា​ស្បែក​មិន​បានល្អ ក៏​បណ្តាលឲ្យ​បញ្ហា​រន្ធ​ញើស​ធំ​នេះ​កើតឡើង​ផងដែរ​។ មាន​វិធី​តាមបែប​ធម្មជាតិ​ជាច្រើន ដើម្បី​កាត់បន្ថយ​បញ្ហា​រន្ធ​ញើស​ធំៗ​។ នៅ​ក្នុងនោះ ប៉េងប៉ោះ​និង​ទឹកឃ្មុំ ក៏​ជា​គ្រឿងផ្សំ​ពិសេស ដែល​ប្រើ​សម្រាប់​ដោះស្រាយ​ដែរ​។​

​អ្នក​គ្រាន់តែ​រើសយក​ប៉េងប៉ោះ​ទំហំ​តូច​មួយ​ផ្លែ ឆ្កឹះ​យកតែ​សាច់​របស់​វា ហើយ​បន្ថែម​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កិន​ច្របល់​ចូលគ្នា​ឲ្យ​សព្វ​។ បន្ទាប់មក​យក​ល្បាយ​នេះ មក​លាប​លើ​ផ្ទៃមុខ​និង​ក រក្សាទុក​ឲ្យ​ស្ងួត​ចំនួន​១០​ទៅ​១២​នាទី ហើយ​លាងជម្រះ​មុខ​ចេញ​ជាការ​ស្រេច​។ អ្នក​គួរតែ​អនុវត្តតាម​រូបមន្ត​នេះ​ជា​រៀងរាល់ថ្ងៃ ដើម្បី​បង្រួម​រន្ធ​ញើស ដ្បិត​អាស៊ីត​ធម្មជាតិ​ដែល​ផ្ទុក​នៅក្នុង​ផ្លែ​ប៉េង​ប៉ោះ ធ្វើឲ្យ​ប្រេង​ធម្មជាតិ​នៅ​នឹង​ស្បែក​របស់​អ្នក មាន​តុល្យភាព ហើយ​រឹតបន្តឹង​រន្ធ​ញើស​ឲ្យ​រួម​តូច​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត