FIFA៖​​ការប្រកួត​​បាល់ទាត់​មិនទាន់​​ចាប់ផ្ដើម​​វិញ​បានទេ​​រហូតដល់​​ដើម​ខែកញ្ញា​

29-04-2020 5:33 pm 191

​ប្រធាន​គណៈកម្មាធិការ​វេជ្ជសាស្ដ្រ​របស់​FIFA លោក​Michel D'Hooghe បាន​និយាយថា ការប្រកួត​កីឡាបាល់ទាត់​មិនទាន់​អាច​ចាប់ផ្ដើម​វិញ​បានទេ យ៉ាងហោចណាស់​ក៏ត្រូវ​ផ្អាក​រហូតដល់​ដើមខែ​កញ្ញា​ដែរ ដើម្បី​កំណត់​ពី​ការរីក​រាលដាល​នៃ​វីរុស​ថ្មី​កូវី​ដ​-១៩​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កលោក​D'Hooghe​គូសបញ្ជាក់ថា ប្រសិនបើ​មាន​បញ្ហា​អាទិភាព​ណាមួយ​ដែល​ត្រូវ​ប្រគល់ឲ្យ​ផ្នែក​វេជ្ជសាស្ដ្រ ករណី​នៅពេលនេះ​គឺជា​បញ្ហា​អាទិភាព​នោះ​ហើយ​។ វា​មិនមែនជា​បញ្ហា​លុយកាក់​ទេ ប៉ុន្ដែ​ជា​ជីវិត​និង​សេចក្ដីស្លាប់​។ 

​លោក​បន្ដថា ពិភពលោក​បច្ចុប្បន្ន​នៅ​ពុំទាន់​រួចរាល់​សម្រាប់​ការប្រកួត​បាល់ទាត់​ជាថ្មី​ឡើយ​។ នៅក្នុង​ការប្រកួត​តែងតែមាន​ការប៉ះពាល់​គ្នា ដែល​ករណីនេះ​ហើយ​មនុស្ស​គ្រប់គ្នា​ត្រូវ​ចៀសវាង​។ គម្លាត​សង្គម​នៅតែ​ត្រូវ​អនុវត្ដ ហើយ​ការធ្វើ​តេស្ដ​លើ​កីឡាករ​ក៏​ជា​រឿង​សំខាន់ ព្រោះ​បើ​នរ​កីឡាក​រណា​ម្នាក់​ឆ្លងកូវី​ដ​-១៩ កីឡាករ​នៅក្នុង​ក្រុម​ទាំងមូល​ត្រូវតែ​ដាក់​នៅ​ដាច់ដោយឡែក​។ ប៉ុន្ដែ​លោក​សង្ឃឹម​អ្វីៗ​នឹង​អាច​ផ្លាស់ប្ដូរ​បាន​ឆាប់រហ័ស​៕

​ដោយ៖​ពេញ ផេង

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត