ទឹក​ក្រូចឆ្មារ​និង​ប្រទាល​កន្ទុយក្រពើ ព្យាបាល​មុន​ខ្នង

28-04-2020 5:37 pm 346

​មុន​កើត​លើ​ខ្នង មិន​ខុស​ពីមុន​កើត​លើ​ផ្ទៃមុខ​ប៉ុន្មាន​នោះទេ​។ ខ្នង​របស់​យើង​មាន​ក្រពេញ sebaceous ដែលជា​អ្នក​បញ្ចេញ​សារធាតុ​ខ្លាញ់ sebum ដើម្បី​ផ្តល់​ភាព​រំអិល​ដល់​ស្បែក និង​សក់​។  នៅពេលដែល​សារធាតុ​ខ្លាញ់ sebum ចាក់ឫស​នៅ​គល់​រោម​ខ្នង​របស់​អ្នក ក្នុង​រយៈពេល​យូរ រួមជាមួយ​កោសិកា​ស្បែក​មួយចំនួន ដែល​បាន​ងាប់​នៅលើ​ខ្នង វា​បណ្តាលឲ្យ​កើតមុន​។ កត្តា​ផ្សេងៗ​ទៀត​ដែល រួមចំណែក ដល់​ការវិវត្ត​នៃ​ជំងឺ​មុន​ដែរនោះ រួម​មានដូចជា ស្បែក​ដែលមាន​ជាតិ​ខ្លាញ់ និង​អតុល្យភាព​អ័រម៉ូន​ជាដើម​។​

​វិធី​ដោះស្រាយ​បញ្ហា​មុន​ខ្នង​មាន​ច្រើន នៅក្នុង​នោះ​ក្រូចឆ្មារ និង​ប្រទាល​កន្ទុយក្រពើ ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​ដោះស្រាយ​ផងដែរ​។​

​ដោះស្រាយ​បញ្ហា​មុន​ខ្នង​ដោយ​ប្រើ​ក្រូចឆ្មារ យក​ក្រូចឆ្មារ​ច្របាច់​យក​ទឹក ដាក់​ក្នុង​កូនចាន​មួយ ហើយ​យក​ដុំ​សំឡី​ជ្រលក់ ជូត​លើ​ខ្នង​ដែលមាន​មុន​។ បន្ថែម​លើ​នេះ អ្នក​អាច​យក​ចំណិត​ក្រូចឆ្មារ​ជូត​ដោយផ្ទាល់ លើ​បរិវេណ​ស្បែក​ខ្នង​ដែលមាន​មុន​ផងដែរ​។ បន្ទាប់ពី​ជូត​រួចហើយ រក្សា​វា​ទុក​៣០​នាទី ចាំ​លាងជម្រះ​ចេញ​។ អ្នក​គួរ​ធ្វើបែបនេះ ម្តង​រៀងរាល់ថ្ងៃ​។​

​ដោះស្រាយ​បញ្ហា​មុន​ខ្នង​ដោយ​ប្រើ​ប្រទាល​កន្ទុយក្រពើ  យក​ភាព​អន្ធិល​របស់​ប្រទាល​កន្ទុយក្រពើ បិទ​លើ​បរិវេណ​ខ្នង​ដែលមាន​មុន រក្សាទុក​៣០​នាទី​ចាំ​លាងជម្រះ​ចេញ​។ អ្នក​គួរ​ធ្វើបែបនេះ​២​ទៅ​៣​ដង​រៀងរាល់ថ្ងៃ​៕ ដោយ៖អ៊ុន សុខឡា

 ពាក្យគន្លឹះ  សម្រស់មុនខ្នង

ព័ត៌មានផ្សេងទៀត