ការឆ្លងមេរោគ គឺជាមូលហេតុមួយ ដែលនាំឲ្យមានការរាករូស ហើយសម្រាប់មូលហេតុផ្សេងទៀតមានដូចជា ការឆ្លងបាក់តេរី, ជំងឺពោះវៀន, អាឡែស៊ី និងផឹកស្រាច្រើនពេក។ ចំណែកឯស្ថានភាពវេជ្ជសាស្ត្រវិញ មានដូចជា ការមានជំងឺទឹកនោមផ្អែម ឬជំងឺលើសឈាម, ការទទួលទានអាហារដែលរំខានដល់ប្រព័ន្ធរំលាយអាហារ និងការប្រើប្រាស់ថ្នាំមួយចំនួន ដែលបង្កឲ្យមានផលរំខានជាដើម។
រាគ ធ្វើឲ្យអ្នកអស់កម្លាំង និងខ្សោះជាតិទឹក។ ប៉ុន្តែមិនមានអ្វីដែលត្រូវព្រួយបារម្ភខ្លាំងពេកនោះទេ អ្នកអាចស្តារមុខងារធម្មតា នៃពោះវៀនរបស់អ្នក ដោយមានជំនួយពីឱសថមួយចំនួន ដែលមាននៅក្នុងផ្ទះរបស់អ្នក។
វិធីទី១ ញ៉ាំទឹកដូង១កែវ គឺពី១ទៅ២ដងរៀងរាល់ថ្ងៃ ក្នុងរយៈពេល២ទៅ៣ថ្ងៃ។ ទឹកដូងអាចជួយក្នុងការព្យាបាល ការខះជាតិទឹក ដែលជាផលវិបាកដ៏សំខាន់មួយ នៅពេលដែលអ្នកជួបប្រទះបញ្ហារាករូស។ ទឹកដូងមិនត្រឹមតែជួយបំពេញបន្ថែម នូវសារធាតុរាវដែលបាត់បង់នៅក្នុងខ្លួនរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយក្នុងការស្តារតុល្យភាពអេឡិចត្រូលីត្រ ក្នុងរាយកាយផងដែរ។
វិធីមួយទៀតដើម្បីដោះស្រាយបញ្ហារាកដែរនោះគឺក្រូចឆ្មារ។ យកក្រូចឆ្មារមួយចំណិតតូច ច្របាច់យកទឹក ដាក់ក្នុងទឹក១កែវ ហើយបន្ថែមស្ករ១ទៅ២ស្លាបព្រា កូរឲ្យសព្វហើយផឹកវាភ្លាមៗ។ បន្ថែមលើនេះ អ្នកត្រូវរក្សាជាតិទឹកនៅក្នុងខ្លួនឲ្យបានគ្រប់គ្រាន់ តាមរយៈការផឹកទឹក និងទឹកផ្លែឈើ ព្រមទាំងញ៉ាំអាហារដែលផ្ទុកដោយជាតិសរសៃ ដូចជាផ្កាខាត់ណាពណ៌ខៀវ និងចេកជាដើម។ អំឡុងពេលនោះ អ្នកគួរចៀសវាងផឹកស្រា ហើយកត់ទុកប្រភេទអាហារ ដែលញ៉ាំហើយធ្វើឲ្យស្ថានភាពអ្នកកាន់តែធ្ងន់ធ្ងរ ឬអាហារដែលញ៉ាំហើយធ្វើឲ្យអាឡែស៊ី ដើម្បីចៀសវាងញ៉ាំវានៅពេលក្រោយ។
យ៉ាងណាក៏ដោយ អ្នកគួរប្រញាប់ទៅស្វែងរកការព្យាបាលជាបន្ទាន់ពីគ្រូពេទ្យ បើរាកក្នុងពេលជាប់ៗគ្នា ព្រោះអាចនឹងមានផលវិបាកធ្ងន់ធ្ងរ៕