មានការជំរុញឲ្យអតីតមន្ត្រីCNRPរួបរួមគ្នាឡើងវិញ ទោះគ្មានលោកសមរង្ស៊ីនិងលោកកឹមសុខា

26-04-2020 1:21 pm 1911

ដោយមើលឃើញថា អតីតគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការកំពូលរំលាយ កាលពីឆ្នាំ២០១៧កន្លងទៅប្រហែលមិនអាចដំណើរការឡើងវិញនោះ អតីតមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួន(CNRP) បានជំរុញដល់អតីតមន្ត្រី និងសកម្មជននៃអតីតបក្សប្រឆាំងមួយនេះរួបរួមគ្នាឡើងវិញ ដើម្បីធ្វើឲ្យប្រជាធិបតេយ្យនៅកម្ពុជាមានភាពល្អប្រសើរឡើងវិញ តាមរយៈការចូលរួមការបោះឆ្នោតនាពេលមុខ ទោះបីគ្មានវត្តមានលោកសម រង្ស៊ី និងលោកកឹម សុខាក៏ដោយ។

យ៉ាងណាក៏ដោយ ការរួបរួមគ្នាឡើងវិញក្នុងចំណោមអតីតមន្ត្រីនៃអតីតCNRP ហាក់មានការលំបាកបន្តិចព្រោះថា មានការបែកចែកបក្សពួកនិយមក្រុមលោកសម រង្ស៊ី និងបក្សពួកនិយមក្រុមលោកកឹម សុខាទៅហើយ​។ នេះជាការលើកឡើងរបស់លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ដនៃអតីតបក្សសង្រ្គោះជាតិ និងលោកគង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត