ផ្លែ​ឪឡឹក​ជួយ​ប្រឆាំងនឹង​ឱកាស​កើត​មហារីក​

25-04-2020 6:16 pm 360

​ឪឡឹក​ជា​ប្រភេទ​ផ្លែឈើ ដែល​មិន​ត្រឹមតែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ផ្តល់​អត្ថប្រយោជន៍​ទាំង​ផ្នែក​សុខភាព​និង​សម្រស់​។ និយាយ​ពី​សុខភាព ឪឡឹក ជា​ផ្លែឈើ​ដែលមាន​គុណភាព​ខ្ពស់ មាន​ប្រសិទ្ធភាព​យ៉ាង​ក្រៃលែង ក្នុងការ​ទប់ស្កាត់បាន ពី​ការកើត​ជំងឺមហារីក​។ ផ្លែ​ឪឡឹក​ផ្ទុក​ជាតិ​ទឹក​រហូតដល់​ទៅ ៩២​ភាគរយ​។ ឪឡឹក​សម្បូរ​ទៅដោយ សារធាតុ​ដែលមាន​តំលៃ​ខ្ពស់បំផុត សម្រាប់​សុខភាព​របស់​មនុស្ស ដោយ​គ្រាន់តែ​ច្របាច់កៀ​បយក​ទឹកពី​ផ្លែ​ឪឡឹក​មួយ​ផ្លែ​នោះ គេ​នឹង​ទទួលបាន​វីតាមីន​C, វីតាមីន​A និង​ជាតិ​ប៉ូ​តា​ស្យូម​យ៉ាង​គ្រប់គ្រាន់​។ លើសពីនេះទៅទៀត នៅក្នុង​ផ្លែ​ឪឡឹក មាន​ទាំង​ជាតិ​អាស៊ីត​អា​មីន (Acid Amin) មាន​ឈ្មោះថា Citruline ដែល​ជួយ​សម្រួល ដល់​ការ​បន្ទោ​របង់​បាន​យ៉ាង​ងាយស្រួល​បំផុត​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ សុទ្ធតែ​មានជំនឿថា សារជាតិ​ការ៉ូ​ទីន (Carotenoid)​ដែលមាន​នៅក្នុង​ផ្លែ​ឪឡឹក​នោះ ពិតជា​មាន​ប្រសិទ្ធភាព ក្នុង​ការទប់ស្កាត់​ប្រឆាំង និង​ជំងឺមហារីក​សុដន់ ព្រមទាំង​បញ្ហា​ជំងឺមហារីក​ទាំងឡាយ នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ បាន​យ៉ាង​ល្អ​ថែមទៀត​ផង​៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាពផ្លែឪឡឹក

ព័ត៌មានផ្សេងទៀត