ប្រសិនបើនៅពេលភ្ញាក់ពីគេងពេលព្រឹក អ្នកមានអារម្មណ៍ថា រមាស់ឬក្តៅក្រហាយៗ នៅក្នុងប្រដាប់ភេទ អមដោយការហូរទឹករំអិលមានក្លិនមិនល្អទៀតនោះ ប្រហែលជាអ្នកអាចនឹងឆ្លងមេរោគផ្សិតហើយ។ ការឆ្លងមេរោគផ្សិត បណ្តាលមកពីមេរោគផ្សិតម្យ៉ាងឈ្មោះថា Candida ហើយស្ត្រី៨នាក់ក្នុងចំណោមស្ត្រី១០នាក់ ប្រឈមនឹងការឆ្លងមេរោគនេះ។
មានឱសធម្មជាតិជាច្រើន ដែលត្រូវបានណែនាំឲ្យប្រើប្រាស់ ដើម្បីព្យាបាលបញ្ហា មេរោគផ្សិតនេះ ហើយនៅក្នុងនោះ ក៏មានប្រទាលកន្ទុយក្រពើផងដែរ។ ដើម្បីព្យាបាលមេរោគផ្សិត ដោយប្រើប្រទាលនេះ អ្នកគ្រាន់តែចៀរយកភាពអន្ធិលរបស់ប្រទាលកន្ទុយក្រពើ ជាបន្ទះស្តើងៗ ហើយយកមកបិទលើបរិវេណដែលរងផលប៉ះពាល់ ទុករហូតដល់ស្ងួតចាំយកវាចេញ ។ អ្នកគួរធ្វើបែបនេះ២ទៅ៣ដងក្នុងមួយថ្ងៃ ព្រោះដោយសារតែភាពត្រជាក់របស់ប្រទាលកន្ទុយក្រពើ នឹងជួយកាត់បន្ថយការឈឺ រលាក រមាស់។ ប្រទាលកន្ទុយក្រពើ ផ្ទុកភ្នាក់ងារអង់ទីប៊ីយ៉ូទិកខុសៗគ្នា ចំនួន៦ ដែលរារាំងដល់ការលូតលាស់ នៃផ្សិតនិងបាក់តេរី៕