ថ្ងៃ​២៤​មេសា​ ត្រឹម​ម៉ោង​១១​ព្រឹក​​មាន​កម្មករ​មក​ត្រួតពិនិត្យ​សុខភាព​ចំនួន​៥៤២​នាក់​​

24-04-2020 2:17 pm 158

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២០​នេះ បានបង្ហាញ​តួលេខ​បន្ថែមទៀត នៃ​ចំនួន​កម្មករ ដែល​ត្រូវបាន​ត្រួតពិនិត្យ​សុខភាព និង​ដាក់ឱ្យ​ស្នាក់នៅ​ដាច់ដោយឡែក សម្រាប់​ថ្ងៃទី​២៣ និង​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២០​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្ហាញថា លទ្ធផល នៃ​ការត្រួតពិនិត្យ​សុខភាព​កម្មករ​រោងចក្រ ថ្ងៃទី​២៣ មេសា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង​១៨:០០​នាទី​យប់ មាន​កម្មករ​រោងចក្រ​មក​ត្រួតពិនិត្យ​សុខភាព​ចំនួន​៩៨៣​នាក់ ក្នុងនោះ​ដាក់​ឱ្យធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ ១៤​ថ្ងៃ ចំនួន ៩២២​នាក់ ដាក់ឱ្យ​នៅ​មណ្ឌល​ចត្តា​ឡីស័​កកម្រិត​១ ចំនួន​៤០​នាក់ ដាក់ឱ្យ​នៅ​មណ្ឌល​ចត្តា​ឡីស័​កកម្រិត​២ ចំនួន​២១​នាក់ ព្រមទាំង​បាន​យក​សំណាក​ទៅ​ពិសោធ​បន្ត​ចំនួន​១៨​នាក់​។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​ចំនួន ១៣​នាក់ ក្នុងនោះ​ចេញពី​ណ្ឌ​ល​ចត្តា​ឡីស័​កកម្រិត​១​ចំនួន​៦​នាក់ និង​កម្រិត​២​ចំនួន​៧​នាក់​។​

​ដោយឡែក​សម្រាប់​លទ្ធផល នៅ​ថ្ងៃទី​២៤ ខែមេសា​នេះ គិត​ត្រឹម​ម៉ោង​១១:០០​ព្រឹក មាន​កម្មករ​រោងចក្រ​មក​ត្រួតពិនិត្យ​សុខភាព​ចំនួន​៥៤២​នាក់ ក្នុងនោះ​ដាក់​ឱ្យធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ ១៤​ថ្ងៃ ចំនួន​៤៣៩​នាក់ ដាក់ឱ្យ​ស្នាក់នៅ​មណ្ឌល​ចត្តា​ឡីស័​កកម្រិត​១ ចំនួន​០០​នាក់ និង​ដាក់ឱ្យ​ស្នាក់នៅ​មណ្ឌល​ចត្តា​ឡីស័​កកម្រិត​២ ចំនួន​៣​នាក់​៕


ព័ត៌មានផ្សេងទៀត