លេចលឺ​ថា​​Beckham​​កំពុង​ទាក់ទង​​យក​James Rodriguez​​ទៅលេង​​នៅ​អាមេរិក​

23-04-2020 6:06 pm 148
កីឡាករJames Rodriguez​(ឆ្វេង)​និងលោកDavid Beckham

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​Dailymail​បានឲ្យដឹងថា ប្រធាន​ក្លឹប​បាល់ទាត់​Inter Miami​របស់​អាមេរិក លោក​David Beckham កំពុង​ទាក់ទង​ប្រធាន​ក្លឹប​Real Madrid លោក​Florentino Perez ដើម្បី​យក​កីឡាករ​James Rodriguez​ទៅលេង​នៅ​ក្លឹប​របស់លោក​។ ការទាក់ទង​នេះ​ធ្វើឡើង​ស្របពេល​កីឡាករ​James Rodriguez ហាក់​ធ្លាក់កូត​ខ្លាំង​នៅ​Real Madrid ព្រោះ​មិន​ជាប់​ក្នុង​ជម្រើស​របស់លោក​Zinedine Zidane​។ ម្យ៉ាង​ក៏​ស្របពេល​រូបគេ​ជិត​ចប់​កុងត្រា​ជាមួយ​Real Madrid នា​រដូវក្ដៅ​ខាងមុខនេះ​ផងដែរ​។ ទន្ទឹមគ្នា​David Beckham​ក៏​កំពុង​ចាប់អារម្មណ៍ ចង់ឲ្យ​កីឡាក​រសញ្ជាតិ​កូឡុំប៊ី​រូបនេះ ទៅ​ជួយ​ក្លឹប​Inter Miami​របស់លោក នៅក្នុង​ការប្រកួត​លី​ក​MLS​របស់​អាមេរិក​៕

ព័ត៌មានផ្សេងទៀត