សិង្ហ​បុរី​៖​​ព្រោះ​ស៊ុប​​ឆ្អឹងជំនី​ជ្រូក​​បុរស​ម្នាក់​​ត្រូវ​ជាប់​ពន្ធនាគារ​​៦​សប្ដាហ៍​

23-04-2020 3:59 pm 439

​អាច​និយាយបានថា​ជា​រឿង​មិន​នឹកស្មាន​ដល់ ប៉ុន្ដែ​យ៉ាងណាមិញ​វា​ជា​វិធាន​ដាក់​របស់​រដ្ឋាភិបាល​សិង្ហ​បុរី ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ រឿង​នោះ​គឺថា​បុរស​វ័យ​៣៤​ឆ្នាំ​ម្នាក់ ត្រូវ​ជាប់ពន្ធនាគា​ររ​ហូ​តដល់​៦​សប្ដាហ៍ បន្ទាប់ពី​ការសម្រេច​របស់​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ មូល​ហ​តុ​ដោយសារតែ​លោក​រំលោភ​លើ​វិធានការ ដាក់ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​១៤​ថ្ងៃក្រោយ​ត្រឡប់​មកពី​បរទេស គឺ​លោក​បាន​ចេញទៅ​ទិញ​ស៊ុប​ឆ្អឹងជំនី​ជ្រូក​នៅ​ខាងក្រៅ​។​

​លោក​Alan Tham Xiang Sheng បាន​ក្លាយជា​មនុស្ស​ដំបូង​គេ ដែល​ត្រូវ​ទទួលទោស​ពាក់ព័ន្ធ​នឹង​កូវី​ដ​-១៩​។ ចំណែក​មនុស្ស​៥​នាក់​ផ្សេងទៀត ក៏មាន​ការចោទប្រកាន់​ស្រដៀង​គ្នា​ដែរ ខណៈពេល​នេះ​ករណី​របស់​ពួកគេ​កំពុង​រង់ចាំ​ការសម្រេច​ក្ដី​ពី​តុលាការ​។ 

​គួរ​បញ្ជាក់ថា វិធានការ​ដាក់ឲ្យ​នៅ​ក្នុងផ្ទះ​ត្រូវបាន​សិង្ហបុរី​ចេញ​ឲ្យ​អនុវត្ដ សម្រាប់​អ្នក​ដែល​ត្រឡប់​មកពី​ក្រៅប្រទេស ក្នុងន័យ​ការពារ​ការ​នាំចូល​វីរុស​កូវី​ដ​-១៩​មក​ក្នុងប្រទេស​។ បច្ចុប្បន្ន​សិង្ហ​បុរី​មាន​អ្នក​ឆ្លងកូវី​ដ​-១៩​ចំនួន​ជាង​១១,០០០​នាក់​និង​ស្លាប់​១២​នេះ​។ ចំពោះ​អ្នក​ជាសះស្បើយ​ចំនួន​ជិត​៩០០​នាក់ កំពុង​សម្រាក​ព្យាបាល​ជាង​១​ម៉ឺន​នាក់​៕

ព័ត៌មានផ្សេងទៀត