សញ្ញា​១០​យ៉ាង​​ដែល​បង្ហាញថា​​កុំព្យូទ័រ​របស់​អ្នក​មាន​បញ្ហា​

21-04-2020 6:06 pm 298

​ជាធម្មតា​កុំព្យូទ័រ​របស់​លោកអ្នក តែងតែមាន​បញ្ហា​នៅពេល​លោក​អ្នកប្រើប្រាស់​រយៈពេល​យ ឬក៏​មាន​ការវាយប្រហា​រ​ពី​មេរោគ​ផ្សេងៗ​។ ដូច្នេះ​សូម​កត់ចំណាំ​សញ្ញា​សំខាន់ៗ​ទាំង​១០​យ៉ាង ដែល​តែងតែ​កើតមាន​ជា​ញឹកញាប់​សម្រាប់​កុំព្យូទ័រ​លោកអ្នក​នៅពេល​មាន​បញ្ហា​។​

​ចំណុច​ទី​១៖ កុំព្យូទ័រ​របស់​លោកអ្នក​ដំណើរការ​យឺត​ខុសពី​ធម្មតា 

​វា​ពិតជា​ត្រឹមត្រូវ​នៅពេល​កុំព្យូទ័រ​លោកអ្នក មាន​ពពួក Viruses, Worm ,Trojan ឬក៏​ការវាយប្រហារ​ផ្សេងៗ​ទៀត ដំណើរការ​គឺ​វា​ទាញយក​នូវ​ធនធានរ​បស់ CPU និង RAM ច្រើនណាស់ ដូច្នេះហើយ​ទើប​ធ្វើឲ្យ​ប្រព័ន្ធ​កុំព្យូទ័​ររបស់​អ្នកយឺ​ត​ខុសពី​ធម្មតា ។​

​ចំណុច​ទី​២៖ កុំព្យូទ័រ​របស់​អ្នក​មាននូវ Message លោត​បង្ហាញ​ចេញ​មកជា​ញឹក​ញយ ឬ​ក៏មាន Message ផ្សព្វផ្សាយ​នូវ​វត្ថុ​ផ្សេងៗ 

​សញ្ញា​ទាំងនេះ​មានន័យថា កុំព្យូទ័រ​របស់​លោកអ្នក មាន​ដំណើរការ​របស់​malware, spyware ឬ adware ។​

​ចំណុច​ទី​៣៖ នៅពេល​លោក​អ្នកភ្ជាប់​ទៅកាន់ Internet  Windows ឬ Browser បង្ហាញ​នូវ​ផ្ទាំង ជាច្រើន​ដែល​លោកអ្នក​មិនដែល​បាន​ស្នើសុំ​

​មាន​ការរំខាន​ជាច្រើន​ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​ភ្ជាប់​លោកអ្នក​ទៅកាន់ Website ដែល​អ្នក​មិន​ចង់ទៅ ឬក៏​បង្ហាញ​នូវ​ការ​បញ្ឆោត​ផ្សេងៗ ។ ជាធម្មតា​វា​អាច​កើតមានឡើង​នៅពេល​លោក​អ្នកស្វែងរក​នូវ​អ្វីមួយ​ក្នុង Search Engine ឬក៏​វាយ​ចូលទៅក្នុង URL នៅក្នុង Address bar

​ចំណុច​ទី​៤៖ លោកអ្នក​មិនអាច​ភ្ជាប់​ទៅកាន់ Internet ឬក៏​ភ្ជាប់​បាន ប៉ុន្តែ​មាន​លក្ខណៈ​យឺត​ខ្លាំង​ជាង​ធម្មតា 

​ការបាត់បង់​នូវ Connectionn របស់ Internet វា​ក៏​ជា​អាការៈ​របស់​ពពួក Malware វាយប្រហារ​ផងដែរ ។ បញ្ហា​នេះ​ក៏​អាច​កើតមាន​ដោយសារ តែ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម Internet ឬ Wireless Router និង Modem ផងដែរ ។ ប្រសិនបើ​មាន​ការវាយប្រហារ​ពី Malware នោះ​គឺ Malware ធ្វើការ​ភ្ជាប់​ទៅកាន់ URL ឬ បើ​កនូវ connection ផ្សេងៗ​ដែល​អ្នក​មិនដឹង ជាហេតុ​បណ្តាលឲ្យ​ល្បឿន Internet ចុះថយ ។​

​ចំណុច​ទី​៥៖ កម្មវិធី​កម្ចាត់​មេរោគ​លែង​បង្ហាញខ្លួន និង firewall ត្រូវបាន​បិទ 

​នេះ​ក៏​ជា​សញ្ញា​មួយ​របស់ malware ផងដែរ គឺ​វា​ទៅ​បិទ​នូវ​រាល់​កម្មវិធី​សុវត្ថិភាព នៅក្នុង​កុំព្យូទ័រ​របស់​អ្នក និង​កម្មវិធី​សុវត្ថិភាព​ដែល​បាន​ដំឡើង​នៅក្នុង កុំព្យូទ័រ​ទាំងអស់ ។​

​ចំណុច​ទី​៦៖ កម្មវិធី​មិន​ដំណើរការ នៅពេលដែល​មាន​ការប៉ះពាល់​កម្មវិធី​នៅលើ Start Menu ឬ Desktop 

​គឺ​កម្មវិធី​ទាំងនោះ​ឈប់​ដំណើរការ ហើយ​កម្មវិធី​ផ្សេងៗ​ចាប់ផ្តើម​ដំណើរការ ។ ក្នុងករណីនេះ​អាច​បណ្តាលមកពី​ការដំឡើង​នូវ​កម្មវិធី​មិន​បានល្អ និង​ការ​Update តែ​ប្រសិនបើ​ករណីនេះ​កើតឡើង​មិន​ទៀត​ទាត់​នោះ​ប្រហែលជា​កុំព្យូទ័រ​មាន Malware ហើយ​ជាពិសេស​កើតឡើង​នៅពេលដែល​លោកអ្នក​ព្យាយាម​បើក នូវ​កម្មវិធី​សុវត្ថិភាព​ផ្សេងៗ និង ការព្យាយាម fix នូវ Malware ។​

​ចំណុច​ទី​៧៖ កុំព្យូទ័រ​លោក​អ្នកមាន​នូវ​កម្មវិធី​ថ្មីៗ​

​ប្រសិនបើ​កុំព្យូទ័រ​លោកអ្នក​មាននូវ​កម្មវិធី​នៅលើ Desktop ដែល​ត្រូវបាន download ហើយ​ដំឡើង ដោយ​មិន​ការយល់ព្រម​ពី​អ្នកនោះ កុំព្យូទ័រ​របស់​អ្នកមាន​ការឆ្លង​មេរោគ​ហើយ ។ ជាធម្មតា​កម្មវិធី​ទាំងនេះ​មាន​ផ្ទុក​នូវ​ទិន្នន័យ​មិនល្អ ហើយ​មាន​ការលំបាក​នៅ​ក្នុងកា​រ Uninstall ជាង​កម្មវិធី​ធម្មតា ។​

​ចំណុច​ទី​៨៖ ឯកសារ​លោក​អ្នកមាន​ការផ្លាស់ប្តូរ​ទីតាំង​

​មាននូវ​ប្រភេទ malware ខ្លះ​គឺ​បង្កើតឡើង ដើម្បី​លុប ឬ Encrypt នូវ​ព័ត៌មាន​របស់​អ្នក ។ ម្យ៉ាងវិញទៀត​ទិន្នន័យ​លោកអ្នក​ត្រូវបាន​ផ្លាស់ប្តួរ ពី​កន្លែង​មួយ ទៅកាន់​កន្លែង​មួយ​ផ្សេងទៀត​ដោយ​មិន​ដឹងខ្លួន ។​

ចំណុច​ទី​៩៖ កុំព្យូទ័រ​លោក​អ្នកមាន​នូវ​ការ​លឺ​សំឡេង​ជា​ភាសា​ចម្លែក​មួយ  ឬក៏​មាននូវ​ព័ត៌មាន​ដែលមាន​អក្សរ​ជា​ភាសា​មួយ​ដែល​អ្នក​មិនបាន​ជួប​ពីមុនមក និង​មិន​បានដាក់ ។​

​ចំណុច​ទី​១០៖ កុំព្យូទ័រ​របស់​អ្នកមាន​ចាប់ផ្តើម​នូវ​សកម្មភាព​ដោយ​ខ្លួនឯង ឬ ផ្ញើ​នូវ Email ទៅកាន់​អ្នកដទៃ​ដោយ​មិន​ដឹងខ្លួន​៕​ដោយ​៖​ពេញ ផេង​

​ប្រភព​៖antkh

ព័ត៌មានផ្សេងទៀត