យើងទាំងអស់គ្នាដឹងហើយថាផ្លែខ្នុរ ជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដ៏មានអនុភាព។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺ គ្រាប់ខ្នុរនៃផ្លែឈើមួយប្រភេទនេះ ក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពផងដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួនរបស់គ្រាប់ខ្នុរ…
ប្រយុទ្ធប្រឆាំងនឹងភាពស្លេកស្លាំង ៖ គ្រាប់ខ្នុរ សម្បូរដោយជាតិដែក ដែលជួយបង្កើនការផលិតកោសិកាឈាមក្រហម ជួយជំរុញភាពស៊ាំនិងការពារជំងឺឆ្លង។
ជួយដល់ការរំលាយអាហារ ៖ គ្រាប់ខ្នុរជាប្រភពសម្បូរបែបនៃជាតិសរសៃ ដែលជួយដល់ដំណើរការរំលាយអាហារ ។
ជំនួយភ្នែក ៖ គ្រាប់ខ្នុរមានផ្ទុកវីតាមីនAដែលជាសារធាតុចិញ្ចឹម ជួយបង្កើនសុខភាពភ្នែក។ គ្រាប់ខ្នុរក៏អាចការពារភ្នែកឡើងបាយនិងជំងឺភ្នែកផងដែរ។
បង្កើនការសប្បាយខាងផ្លូវភេទ ៖ ប្រភពខ្លះបញ្ជាក់ថា ជាតិដែកនៅក្នុងគ្រាប់ខ្នុរ អាចជួយជំរុញដល់ការរួមភេទ។
គ្រាប់ផ្លែខ្នុរជួយឲ្យសាច់ដុំរឹងមាំ ៖ ត្រូតេអ៊ីននៅក្នុងគ្រាប់ខ្នុរជួយឲ្យសាច់ដុំរឹងមាំ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពីគ្រាប់ខ្នុរ អ្នកអាចដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ឬអាហាសម្រន់បាន តាមរយៈការបង់ក្នុងសម្លឬស្ងោរទទួលទាន៕